ភ្នំពេញ៖ យ៉ាងតិចមានជនអន្តោប្រវេសន៍ជាជនជាតិវៀតណាមប្រុសស្រីចំនួន១៩នាក់ ត្រូវបាននគរបាលអន្តោប្រវេសន៍នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឃាត់ខ្លួន កាលពីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ នៅទីតាំងតាមហាងកាត់សក់ ធ្វើក្រចក នៅខាងលិចផ្សារថ្មី ផ្លូវ១២៨ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ។
ប្រតិបត្តិការនេះដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីលា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី, លោក សៀង សុខ ប្រជាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ទៅ អ៊ុក ហៃសីលា បានប្រាប់ឲ្យដឹងថា ប្រតិបត្តិការនេះបានឃាត់ខ្លួនជនសង្ស័យដែលស្នាក់នៅខុសច្បាប់ចំនួន១៩នាក់ ក្នុងនោះមានជនជាតិចិនម្នាក់ និងវៀតណាម១៨នាក់។ លោកបន្តថា មានលិខិតឆ្លងដែនទិដ្ឋាការ និងសៀវភៅការងារត្រឹមត្រូវចំនួន១១នាក់ គ្មានលិខិតឆ្លងដែនចំនួន៨នាក់។
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការសាកសួរបន្តតាមនីតិវិធី៕
ដោយ៖ ស ដារ៉ា