ភ្នំពេញ៖ ថ្លែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក ខៀវ កាញារិទ្ធ ឧត្តមប្រឹក្សាព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បានលើកឡើងថា៖ កាសែតបាងកកប៉ុស្ត និង កងទ័ពថៃគួររៀនអង់គ្លេសអោយច្បាស់ជាងនេះ ។
លោក ខៀវ កាញារិទ្ធ នៅក្នុងរូបនេះ គាត់បង្ហាញផែនទីដោយឆ្នូតខៀវ ថាជាព្រំដែន «ទទួលស្គាល់» [ Recognised ] ដោយប្រទេសថៃ ឯពណ៌ក្រហម ជាព្រំដែន «ទទួលស្គាល់»ដោយកម្ពុជា ។
លោកបន្តថា និយាយពាក្យថាព្រំដែនគឺនិយាយដល់ប្រទេសយ៉ាងហោចណាស់ ២ ដែរ ។ ថៃថាបន្ទាត់ក្រហមជាព្រំដែន«ទទួលស្គាល់»ដោយកម្ពុជា តែគាត់ភ្លេចគិតថាគឺប្រទេសគាត់បាន«ទទួលស្គាល់»ខ្សែព្រំដែននេះជាផ្លូវការផងដែរ នេះមិនទាន់និយាយពីភូមិដែលគាត់ព័ទ្ធយកផងដែរទេ ។
ឯបន្ទាត់ខៀវជាខ្សែព្រំដែនដែលគាត់គូសតែខ្លួនឯង ទទួលស្គាល់តែមួយអង្គឯង ហើយ សម្តេចតេជោតែងហៅថា «ផែនទីចោរ»នោះឯង – កាសែតបាងកកប៉ុស្ត ចេញផ្សាយថ្ងៃអង្គារ ១៩ សីហា ២០២៥៕