ភ្នំពេញ: ជនសង្ស័យមួយក្រុមជិះម៉ូតូ២ គ្រឿងបានធ្វើកម្មភាពយកដាវកាប់ទៅលើប្ដីប្រព័ន្ធពីរនាក់ ខណៈកំពុងមកទិញមីឆា ហើយប្លន់យកម៉ូតូ ឌ្រីមសង់មួយគ្រឿងបានសម្រេច រួចជិះខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង ១០ និង ៥០ នាទីយប់ ថ្ងៃទី ១៨ ខែសីហាឆ្នាំ ២០២៥ ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគេ ប្តីប្រពន្ធពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅស៊េរីឆ្នាំ 2025 ពាក់ស្លាកលេខភ្នំពេញ1LF-5803ត្រូវជនសង្ស័យមួយក្រុមកាប់ប្លន់យកម៉ូតូមួយគ្រឿងបានសម្រេច នៅសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។
ក្រោយកើតហេតុជនគ្រោះបានដាក់ភាពបណ្ដឹងនៅប៉ុស្ត៍នគរបាលរដ្ឋបាលក្រាំងពង្រដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍និងស្រាវជ្រាវរកមុខជនសង្ស័យចាប់ការតាមច្បាប់ផងដែរ៕
...