អតីតប្រធានាធិបតីប្រេស៊ីលបន្តប្តឹងទៅកាន់តុលាការកំពូលក្រោយសភាដកតំណែង

ចែករំលែក៖

ប្រធានាធិបតីប្រេស៊ីល ដែលត្រូវព្រឹទ្ធសភាទើបតែដកតំណែងប្រធានាធិបតី លោកស្រី Dilma Rouseff បានបន្តប្តឹងទៅកាន់តុលាការកំពូលប្រឆាំងទៅនិងការដកតំណែងនោះ។ លោកស្រី Dilma Rouseff បញ្ជាក់ថា ការចោទប្រកាន់របស់ព្រិទ្ធសភាពាក់ព័ន្ធនិងការចោទប្រកាន់ប្រើប្រាស់ខុសច្បាប់មូលនិធិជាតិគឺជារឿងមិនសមស្រប ។

ក្រោយការបោះឆ្នោតទម្លាក់តំណែងរបស់លោកស្រី Dilma Rouseff នៅក្នុងព្រិទ្ធសភា អនុប្រធានាធិបតី Michel Temer ឡើងកាន់តំណែងជំនួសដឹកនាំប្រេស៊ីល រហូតដល់ឆ្នាំ២០១៨ ទើបបញ្ចប់អាណត្តិនិងបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី។

លោកស្រី Dilma Rouseff បានប្រកាសប្រឆាំងនិងការសម្រេចរបស់ព្រិទ្ធភា ដោយលោកស្រីបន្តប្តឹងឡើងទៅកាន់តុលាការកំពូល។ មេធាវីរបស់លោកស្រី គឺលោក Jose Edouardo Cardozo បញ្ជាក់ថា ការចោទប្រកាន់ប្រឆាំងលោកស្រី Dilma Rouseff  គឺជារឿងមិនសមហេតុផល ដូច្នេះលោកស្រីត្រូវតែបន្តប្តឹងទៅកាន់តុលាការកំពូល។

ក្រោយការសម្រេចរបស់ព្រិទ្ធសភា  មានពលរដ្ឋជាច្រើនបាននាំគ្នាដង្ហែក្បួនបាតុកម្មប្រឆំាងការដកតំណែងលោកស្រី Dilma Rouseff ។ បាតុកម្មបានកើតឡើងនៅគ្រប់ទិសទី ក្នុងទីក្រុងធំៗរបស់ប្រេស៊ីល ។

ក្រុមអ្នកឯកទេសវិភាគនយោបាយបញ្ជាក់ថា និងមាន វិបត្តិកាន់តែធ្ងន់ធ្ងរនៅក្នុងប្រទេសប្រេស៊ីលពេលដែលអ្នកគាំទ្រលោកស្រីនាំគ្នាបាតុកម្មកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕

44 (2)

Demonstrators protest against efforts to impeach Brazil's President Dilma Rousseff and in support of former President Luiz Inacio Lula da Silva in Sao Paulo, Brazil, Thursday, March 24, 2016. (AP Photo/Nelson Antoine)

ប្រែសម្រួល៖ ម៉ែវ សាធី

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print