ភ្នំពេញ ៖ គ្រាប់បែកដែលថៃទម្លាក់ពីលើយន្តហោះចម្បាំងមកលើទឹកដីខ្មែរ មានចំនួន១០គ្រាប់ តែផ្ទុះតែ៤គ្រាប់ប៉ុណ្ណោះ…នេះបើតាមការបញ្ជាក់ពី លោក ហេង រតនា អគ្គនាយកសុីម៉ាក់ ក្នុងសន្និសីទកាសែត កាលពីថ្ងៃទី១៨ ខែសីហា ម្សិលមុិញ ។
នៅក្នុងសមរភូមិដែលថៃឈ្លានពានកម្ពុជា ពួកគេបានប្រើយន្តហោះចម្បាំងF-16 ពាំគ្រាប់បែកប្រភេទMK-82 និងMK-84មកទម្លាក់ក្នុងទឹកដីខ្មែរ នាខេត្តព្រះវិហារ និងឧត្តរមានជ័យ។ ចំពោះគ្រាប់បែកដែល ថៃទម្លាក់ពីលើយន្តហោះចម្បាំងមកលើទឹកដីខ្មែរ មានចំនួន១០គ្រាប់ តែផ្ទុះតែ៤គ្រាប់ប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់(CMAC)៕
...
ដោយ ៖ សិលា