កំពុងអង្គុយចុចទូរស័ព្ទលេីម៉ូតូ​ ត្រូវចោរជិះកង់មកលោតធាក់ធ្លាក់ពីលេី​ម៉ូតូ​ដោយមិនដឹងខ្លួន​ ប្លន់យកបាន សម្រេចនៅ​ស្រុកបសេដ្ឋ​

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖​ ដោយអនុវត្ដតាមការដឹកនាំបញ្ជាពី​លោ​កឧត្ដមសេ​នីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរ​បាលខេត្ដកំពង់ស្ពឺ​ នារសៀលថ្ងៃចន្ទ ៩រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩​ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២​៥​ កំលាំងអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ​ លោកវរសេនី​យ៍ឯក​ ចន​ សុភិ​ត​ អធិការនគ​រ​បា​លស្រុក​បញ្ជាឱ្យកំ​លាំ​ងផ្នែកនគរបាលព្រ​ហ្មទណ្ឌស្រុកស្រាវជ្រាវ​ករណីកំហែងយក​ ដោ​យជនសង្ស័យ​ជិះកង់មកធាក់ជន​រង​គ្រោះ​ធ្លាក់ពីលេីម៉ូតូ​ ម៉ាកហុងដា C​125 ពណ៍ខ្មៅ សេរីឆ្នាំ​២០២២ ពា​ក់ផ្លាក​លេខកំពង់ស្ពឺ 1V- 0897 រួច​យកម៉ូតូជិះរត់គេច​ភ្លាមៗបន្ទាប់ពីធ្វេី​សកម្មភាពរួច​ ។

បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពី​ជ​នរងគ្រោះ​ឈ្មោះ អួក សោភ័ណ ភេ​ទប្រុស អាយុ​ ១៨ឆ្នាំ និងឈ្មោះ​ សុ​ង ឆៃណា​ន់​ ត្រូវជាបងប្អូនជីដូនមួយ​នឹងគ្នាកំពុងតែអង្គុយចុចទូរស័​ព្ទ​យ៉ា​ងញាប់ដៃ​ ROBLOX &​ GR​O​W A Garden​ នៅចំណុចមាត់ស្រះទឹក ស្ថិ​តក្នុងភូមិព្រៃត្បែ​ង ឃុំពោធិចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីថៃ្ង​ទី១៧​ ខែសីហា​ ឆ្នាំ២០២៥​ ត្រូវចោរលោតធាក់ប្លន់យកម៉ូតូហើយទុកកង់កញ្ចាស់ឱ្យ។​

កំលាំងជំនាញ​បន្ដនីតិ​វិធីនិ​ងឈានទៅឃាត់ខ្លួនជន
ស​ង្ស័​យ​៣​នាក់​ចំណោមបក្ខ​ពួកផ្សេងទៀ​ត៖​ ១.ឈ្មោះ ជឿន ផាន់ណា ភេទប្រុ​ស អាយុ២៥ឆ្នាំ ជាជនដៃដល់ធ្វើ​សកម្មភាពហក់ធាក់ឲ្យម្ចាស់ម៉ូតូធ្លាក់​ពីលេីម៉ូតូ,២.ឈ្មោះ កែវ ពិសិដ្ឋ ភេទប្រុ​ស អា​យុ​ ៣៥ឆ្នាំ ជាអ្នកផ្តើមគំនិត​ក្នុងការប្រព្រឹត្ដបទ​ល្មើ​សខាង​លេី​ និង៣-ឈ្មោះ ស៊ន ឆានឈុន ភេទប្រុស អាយុ​ ២៦ឆ្នាំ (ស​ហចារី​) ជនសង្ស័យមានទីលំនៅភូមិព្រៃត្បែ​ង ឃុំពោធិចំរើ​ន ស្រុកបសេដ្ឋ ។

...

ក្រុមជនសង្ស័យបានសារភាពនិងទទួលស្គាល់ថា​ កង់កញ្ចា​ស់​ ខាងលេីដែលទុកជូនម្ចាស់ម៉ូតូពិតជាកង់របស់ខ្លួន​ប្រាកដមែន​ រីឯសកម្មភាព​ធាក់កំហែងយកម៉ូតូគឺខ្លួននិងបក្ខពួ​ក​ពិតជាបានរៀបចំផែនការនិងធ្វេីសក​មម្មភាពប្រាកដមែន។ ជាក់ស្ដែងជនស​ង្ស័យទាំង៣នាក់​ ត្រូវសមត្ថកិច្ចនគរបាលស្រុ​កបសេដ្ឋ​ កសាងសំ​ណុំរឿ​ងបញ្ជូនមកការិយាល័យ​ព្រហ្មទណ្ឌ​ នៃស្នងការដ្ឋាននគរបាលខេត្ដ​ ចាត់ការនីតិវិធីបន្ដ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print