សមត្ថកិច្ចនគរបាលខេត្តបញ្ជូនជនសង្ស័យជនជាតិវៀតណាមចំនួន០២នាក់មកតុលាការខេត្តស្វាយរៀងពាក់ព័ន្ធក្នុងករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន រួមជាមួយនិងវត្ថុតាងគ្រឿងញៀន

ចែករំលែក៖

ខេត្តស្វាយរៀង: សមត្ថកិច្ចនគរបាលខេត្តបញ្ជូនជនសង្ស័យជនជាតិវៀតណាមចំនួន០២នាក់មកតុលាការខេត្តស្វាយរៀងពាក់ព័ន្ធក្នុងករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន រួមជាមួយនិងវត្ថុតាងគ្រឿងញៀន។

យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានអោយដឹងនារសៀលថ្ងៃទី១៨ខែសីហាឆ្នាំ២០២៥នេះថាជនសង្ស័យមានឈ្មោះទ្រិញ ង៉ុកភី (TRINH NGOC PHI) ភេទ ប្រុស ជនជាតិវៀតណាម អាយុ២៣ឆ្នាំ មានអត្តសញ្ញាណប័ណ្ណលេខៈ052202007023
លិខិតឆ្លងដែនលេខៈP02595814និង ឈ្មោះង្វៀង ឃើញឹត (NGUYEN QUY NHAT) ភេទ ប្រុស ជនជាតិវៀតណាម អាយុ៣១ឆ្នាំកាន់ លិខិតឆ្លងដែនលេខៈP03577643។

...

ប្រភពដដែលបន្តថា កាលពីថ្ងៃទី ១៣ ខែ សីហា ឆ្នាំ២០២៥ វេលាម៉ោង ១២ និង ៣០ នាទី
នៅត្រង់ចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង
កម្លាំងអធិការដ្ឋាននគរបាលបាលក្រុងបាវិតបានសហការជាមួយប៉ុស្ត៏រដ្ឋបាលបានធ្វើការចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យនឹងរូបអូសថ្នាំញៀន ប្រភេទ មេតំហ្វេតាមីន ទម្ងន់ 81.53 ក្រាមថ្នាំញៀន ប្រភេទ កេតាមីន ទម្ងន់ 114.10 ក្រាមថ្នាំញៀន ប្រភេទ អិចស្តាស៊ី ទម្ងន់ 100.92 ក្រាមទូរសព្ទ័ ០២ គ្រឿង-ជញ្ជីងថ្លឹងថ្នាំញៀន ០២ គ្រឿង-លិខិតឆ្លងដែន ០២ ក្បាល
អត្ត.វ.ណ ០១ សន្លឹក-ប័ណ្ណបើកបរ ០១ សន្លឹក សរុបថ្នាំញៀន ទម្ងន់ 296.55 ក្រាម៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print