ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនធ្វើសន្និសីទកាសែតដើម្បីពន្យល់អំពីការត្រៀមលក្ខណៈសម្រាប់ពិធីព្យុហយាត្រានៅថ្ងៃជ័យជម្នះ ៣ កញ្ញា

ចែករំលែក៖

អន្តរជាតិ ៖ ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានធ្វើសន្និសីទកាសែតនៅព្រឹកថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៥ ព្រមទាំងឆ្លើយសំណួររបស់អ្នកសារព័តមាន។

អ្នកទទួលខុសត្រូវពាក់ព័ន្ធបានឱ្យដឹងថា៖ ការដង្ហែក្បួនព្យុហយាត្រានៅថ្ងៃជ័យជម្នះ ៣ កញ្ញាខាងមុខនេះ ជាពិធីព្យុហយាត្រាលើកទីមួយបន្ទាប់ពីចិនឈានចូលដំណាក់កាលថ្មីដែលបក្ស កងទ័ព និងប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសចិន រួមសាមគ្គីគ្នាធ្វើទំនើបកម្មតាមបែបផែនចិនដោយគ្រប់ជ្រុងជ្រោយ ក្រោមការដឹកនាំនៃមជ្ឈិមបក្សដែលមានលោក Xi Jinping ជាប្រមុខស្នូល។ សកម្មភាពលើកនេះចែកជាពិធីត្រួតពល និងពិធីដង្ហែក្បួនព្យុហយាត្រា ដែលមានរយៈពេលប្រហែល 70 នាទី។ ជាបថម ផែនកងទ័ពនឹងតម្រៀបជួរតាមដងមហាវិថី Chang`an ដើម្បីទទួលការត្រួតពលពីសំណាក់លោក Xi Jinping ប្រធានរដ្ឋចិន ។ បន្ទាប់មក ផែនទ័ពដង្ហែទង់ទ័ពគ្រប់ប្រភេទបង្ហាញមុខជាសមូហភាព ដែលជាការបង្ហាញពីរចនាសម្ព័ន្ធកម្លាំងទ័ពថ្មីរបស់ចិនជាលើកទីមួយ។ ក្រៅពីនេះ សព្វាវុធធ្ងន់មួយចំនួននឹងបង្ហាញជាសាធារណៈលើកទីមួយ ដូចជា សព្វាវុធយុទ្ធសាស្ត្រសំខាន់ៗផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស, បរិក្ខារគ្មានមនុស្សបើក និងបរិក្ខារប្រឆាំងបរិក្ខារដែលគ្មានមនុស្សបើក។

អ្នកទទួលខុសត្រូវពាក់ព័ន្ធបានឱ្យដឹងទៀតថា៖ បច្ចុប្បន្ន ការងារត្រៀមសម្រាប់ពិធីព្យុហយាត្រាបានសម្រេចជាទូទៅហើយ , កងទ័ពទាំងអស់ដែលចូលរួមដង្ហែក្បួនក្នុងពិធីនេះនឹងទទួលការត្រួតពលពីសំណាក់បក្សនិងប្រជាជនដោយភាពអង់អាចក្លាហាន ដើម្បីរួមគ្នាទទួលថ្ងៃជ័យជម្នះ ៣ កញ្ញា ដែលជាថ្ងៃជ័យជម្នះដែលប្រជាជនពិភពលោកចងចាំជានិច្ច៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print