យុទ្ធនាការថ្ងៃទី៣ ដើម្បីជំរុញការផ្តល់​ឱកាសកា​រងារ​ជូនដល់ពលក​រខ្មែរទើ​បត្រឡប់​មកពី​ប្រទេស​ថៃ

ចែករំលែក៖

ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តចុះជួបជាមួយតំណាងរោងចក្រ សហគ្រាស ក្រុមហ៊ុន និងសហជីព ប្រតិភូ​បុគ្គ​លិកជា​ច្រើន​ទីតាំងបន្ថែមទៀត នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ តាម​ការ​ណែនាំ​របស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ដើម្បី​បង្កើន​នូវ​ភាពជាដៃ​គូយ៉ាង​ជិត​ស្និទ្ធ​បន្ថែម​ទៀត​រវាង អ្នក​គ្រប់​គ្រងស​ហ​គ្រាស ក្រុម​ហ៊ុន និង​រោង​ចក្រ សហជីព និងប្រតិភូបុគ្គលិក ក្នុងការរួមគ្នាក្នុងស្មារតីខ្មែរស្រឡាញ់ខ្មែរ ខែ្មរ​ជួយ​រក​ការ​ងារ​ឱ្យ​ខ្មែរ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ឱ្យកាន់​តែរីក​ចម្រើន​រឹង​មាំថែម​ទៀត​។

ការចុះសំណេះសំណាលនេះ នឹងបន្តធ្វើរហូតដល់គ្រប់គោលដៅទូទាំងប្រទេស ខណៈ​យុទ្ធ​នាការ​ថ្ងៃ​ទី១ និងទី២ បាន​ចុះទៅដល់​សហ​គ្រាស រោង​ចក្រ និង​ក្រុម​ហ៊ុន​សរុប​ចំនួន ៥២៨ ដើម្បីក្តាប់​បាន​ស្ថានភា​ពតម្រូវការ​កម្លាំង​ពល​កម្ម និង​ដឹង​ពីស្ថានភាពជាក់​ស្តែង​ នៃការជ្រើស​រើស​ពលករ​ត្រឡប់​មកពី​ប្រទេស​ថៃ ឱ្យចូល​បម្រើ​ការ​ងារ​នៅតាម​សហ​គ្រាស ក្រុម​ហ៊ុន និងរោង​ចក្រទាំង​អស់នោះ។

នាឱកាសនោះដែរ ថ្នាក់​ដឹកនាំ និងមន្រ្តីរាជការក្រសួង បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ការ​ផ្ដល់​ឱកាស​ការ​ងារ និង​ទទួល​យក​បង​ប្អូន​ពលករ​ខ្មែរ ដែល​ទើប​ត្រឡប់​មក​ពីប្រទេស​ថៃ​ឱ្យ​ចូល​បម្រើ​ការ​ងារ និងផ្តល់​កិច្ច​សហការ​សម្រប​សម្រួល​ដោយ​យក​ចិត្ត​ទុក​ដាក់ និង​ទន់​ភ្លន់​ពីសំណាក់​សហ​គ្រា​ស ក្រុម​ហ៊ុន រោង​ចក្រ ដល់​បង​ប្អូនព​លករ​។ មិន​តែប៉ុ​ណ្ណោះ ការចុះ​ទៅ​កាន់​សហ​គ្រាស ក្រុម​ហ៊ុន និ​ង​រោង​ចក្រ​ពីសំណាក់​ថ្នាក់​ដឹក​នាំ​នាពេល​នេះ ក៏ដើម្បី​ផ្ដល់ភាព​កក់ក្ដៅ​ដល់​បង​ប្អូន​ពលករ​ខ្មែរ​ដែល​ទើប​ទទួល​បាន​ការ​ងារ​នៅតាម​សហ​គ្រា​ស ក្រុម​ហ៊ុន និង​រោង​ចក្រ​ផង​ដែរ។

បន្ថែមពីនេះ យុទ្ធនា​ការថ្ងៃទី៣ ក្នុងការជួយ​ចុះឈ្មោះរ​ក​ការ​ងារ​ជូន​ពលករ​ដែលត្រ​ឡប់​មកពីប្រទេស​ថៃនៅ​តាម​សហ​គ្រាស ក្រុម​ហ៊ុន និង​រោង​ចក្រ​នេះ នឹងជំរុញ​ឱ្យស​ហ​គ្រា​ស ក្រុម​ហ៊ុន និង​រោង​ចក្រ​យក​ចិត្ត​ទុក​ដាក់​បំផុត​នៅថ្ងៃចូ​លធ្វើ​ការដំបូ​ងរបស់ព​ល​ករ និង​សម្រួលឱ្យ​មាន​ការបើក​ប្រាក់ឈ្នួ​ល​ដោយ​ផ្ទាល់​ដៃ ឬតាម​មធ្យោបាយ​បណ្តោះ​អាសន្ន​ណា​មួយ ដើម្បី​បង្កភាពងាយស្រួ​លបន្ថែម​ទៀត​ជូនប​ងប្អូន​ពល​ករ។ លើស​ពី​នេះ ក្រសួងបានជំរុ​ញឱ្យសហ​គ្រាស​ ក្រុម​ហ៊ុន និ​ងរោងចក្រ​ សហ​ការ​ផ្ដល់​ព័ត៌​មាន​អំពី​តម្រូវ​ការកម្លាំងពលកម្មម​កក្រ​សួង​រៀង​រាល់ ២សប្តាហ៍​ម្តង និង​ការចូលរួម​វេទិកា​ការ​ងារ ឬយុទ្ធ​នាការ​សម្ភាស​ជ្រើស​រើស​បុគ្គ​លិក​ដោយផ្ទា​ល់ ឬតាមរយៈ​ប្រព័ន្ធ ​Zoom ដែ​លក្រសួង​រៀប​ចំក្នុង​ករណី​មាន​តម្រូវ​ការ​ជ្រើស​រើស​បុគ្គ​លិក​៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print