មនុស្ស៣នាក់ របួសធ្ងន់,ស្រាល ខូចខាតម៉ូតូ៣គ្រឿង, រថយន្ត១គ្រឿង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ ២ ករណី ក្នុងថ្ងៃតែ១នៅក្រុងតាខ្មៅ

ចែករំលែក៖

ខេត្តកណ្តាល ÷ លោកវរសេនីយ៏ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរ ហាក់មិនថមថយសោះក្នុងក្រុងតាខ្មៅ ដូចជាថ្ងៃទី២០ខែសីហាឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរកើតឡើងចំនួន០២ករណីក្នុងថ្ងៃតែ១បណ្តាលឱ្យរងរបួសធ្ងន់ស្រាលមនុស្សចំនួន០៣នាក់ ខូចខាតរថយន្ត០១គ្រឿង និងខូចខាតម៉ូតូចំនួន០៣គ្រឿង ។

ករណីទី១ ÷ កើតហេតុនៅវេលាម៉ោង១០និង៥២នាទី ថ្ងៃទី២០ខែសីហាឆ្នាំ២០២៥ ម៉ូតូម៉ាក Honda Wave ពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ 1KM-2441 បើកបរដោយឈ្មោះ គឹម សុខា ភេទប្រុសអាយុ១៩ឆ្នាំ មិនពាក់មួកសុវត្ថិភាព,មិនមានកញ្ចក់មើលក្រោយ (រងរបួសធ្ងន់) មានទីលំនៅក្នុងភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល បើកបរក្នុងទិសដៅពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុបានបត់ឆ្លងផ្លូវ ក៏បានបុកម៉ូតូ០១គ្រឿងទៀត(ផ្លូវត្រង់)ម៉ាកHonda Dream C125 ពណ៌ខ្មៅពាក់ស្លាកលេខ កណ្តាល1AU- 2000 បើកបរដោយឈ្មោះ ធី សុខហាក់ ភេទប្រុសអាយុ២៥ ឆ្នាំ មានទីលំនៅភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល (មិនពាក់មួកសុវត្ថិភាព និងមិនមានកញ្ចក់មើលក្រោយ ) បើកបរទិសដៅពីជើងទៅត្បូង( រងរបួសស្រាល )ត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យទាំង០២នាក់ ។

ករណីនេះសមត្ថកិច្ចសេចក្តីសន្និដ្ធានថា គឺបណ្តាលមកពីអ្នកជិះម៉ូតូបត់ឆ្លងផ្លូវខ្វះការប្រុងប្រយត្ន័ ចំនែកអ្នកជិះផ្លូវត្រង់ បើកបរក្នុងល្បឿនលឿនពេក ។

ករណីទី២÷ កើតហេតុនៅវេលាម៉ោង២១និង០០នាទី ថ្ងៃទី២០ខែសីហាឆ្នាំ២០២៥នៅចំណុចផ្លូវជាតិលេខ21 (មុខបុរីគ្រីសស្តាល់)ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់ តាខ្មៅ ក្រុងតាខ្មៅ ដោយរថយន្តម៉ាក TOYOTA PRIUS ពណ៌បៃតងខ្ចីពាក់ស្លាកលេខ ភ្នំពេញ2BX- 3093 (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ) ទិសដៅពីជើងទៅត្បូង មកដល់ទីតាំងកើតហេតុរថយន្តបានបត់ ឆ្វេងឆ្លងផ្លូវក៏បានបុកម៉ូតូ១គ្រឿងម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1KR -0891(ផ្លូវត្រង់) បើកបរដោយឈ្មោះ ឆៃ សុផានិត ភេទ ប្រុសអាយុ២០ឆ្នំា (រងរបួសធ្ងន់)បញ្ជូនទៅមន្ទីរពេទ្យ និងមានទីលំនៅក្នុងភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សមត្ថកិច្ចបានសេចក្តីសន្និដ្ធានថា ករណីទី២នេះ គឺបណ្តាលមកពីអ្នកបើកបររថយន្តបត់ឆ្វេងឆ្លងផ្លូវ មិនប្រុងប្រយត្ន័។ ចំនែកជនរងគ្រោះជិះម៉ូតូបើកបរក្នុងល្បឿនលឿនពេក ខ្វះការប្រុងប្រយត្ន័ ។

ចំពោះមធ្យាបាយទាំង០៤គ្រឿង ម៉ូតូនិងរថយន្ត ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ។

...

លោកអធិការក៏សូមអំពាវនាវ ដល់គ្រប់អ្នកបើកបរយានយន្តទាំងអស់ ចូលរួមគោរពច្បាប់ចរាចរ សូមកុំវ៉ាជែង មានការយោកយល់ អធ្យាស្រ័យល្អ បើកបរមិនស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងប្រកបដោយ ក្រមសីលធម៌ល្អ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print