អ្នកនាំពាក្យក្រសួងការពារជាតិ លើកពីទ្រព្យដែលមិនអាចកាត់ថ្លៃបានទាំង៧ ក្នុងដំណេីរជីវិតមនុស្សម្នាក់ៗ តាមមាគ៌ាព្រះពុទ្ធសាសនា

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ បានបង្ហោះលើផេកផ្ទាល់ខ្លួនលើកឡើងពី ទ្រព្យដែលមិនអាចកាត់ថ្លៃបានទាំង៧ ក្នុងដំណេីរជីវិតមនុស្សម្នាក់ៗ តាមមាគ៌ាព្រះពុទ្ធសាសនា៖

១. មានជំនឿជឿជាក់ ក្នុងខ្លួន ជឿដោយមានហេតុមានផល ប្រកបដោយបញ្ញាស្មារតីត្រូវ
២. រស់នៅមានវិន័យ មានសណ្ដាប់ធ្នាប់ មានសីលធម៌ រៀបរយកាយ វាចា និងចិត្ត
៣. ចេះខ្មាសអៀន មិនប្រព្រឹត្តអំពេីខុសឆ្គង អំពេីបាបទាំងឡាយ

៤. ចេះដឹងខ្លាចបាប ខ្លាចផលនៃអំពេីអាក្រក់ មិនហ៊ានធ្វេីទង្វេីអាក្រក់ទាំងនោះ
៥. មានចំណេះដឹង បានសិក្សារៀនសូត្រ មានចំណេះជំនាញ អាចចិញ្ចឹមជីវិត និងដោះស្រាយបញ្ហានានាបាន

៦. មានចិត្តល្អ ចេះចែករំលែក មានក្ដីមេត្តាស្រលាញ់ក្នុងខ្លួន
៧. មានបញ្ញាស្គាល់បុណ្យស្គាល់បាប ស្គាល់គុណស្គាល់ទោស និងស្គាល់ផ្លូវនាំទៅរកសេចក្ដីសុខសេចក្ដីចម្រេីនពិតប្រាកដក្នុងជីវិត។

ចូរសន្សំ ចូរបង្កេីតទ្រព្យទាំង៧នេះ ឱ្យកេីតមានក្នុងជីវិត នោះយេីងនឹងក្លាយជាអ្នកមានទ្រព្យ អ្នកមានសម្បត្តិ អ្នកមានយស និងអ្នកមានសុខសុភមង្គលយ៉ាងពិតប្រាកដ។

...

ប្រភព ៖ (អ្នកនាំពាក្យក្រសួងការពារជាតិ)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print