កិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ ភាគីកម្ពុជានិងថៃបានឈានទៅសម្រេចលើចំណុចឯកភាពគ្នាមួយចំនួននិងបន្តពិភាក្សាលើចំណុចនៅសេសសល់ ដើម្បីឈានដល់ការឯកភាពគ្នាទាំងស្រុង

ចែករំលែក៖

ភ្នំពេញ ៖ កិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងយោធភូមិភាគទី១ របស់ថៃ បានដំណើរការកិច្ចប្រជុំរបស់ខ្លួននៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នេះ ដោយភាគីទាំងពីរបានឯកភាពដំណើរការកិច្ចប្រជុំមួយផ្នែកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ ចាប់តាំងពីព្រឹកមកនិងបន្តរហូតមកដល់ពេលនេះ។ ភាគីកម្ពុជានិងថៃបានឈានទៅសម្រេចលើចំណុចឯកភាពគ្នាមួយចំនួននិងបន្តពិភាក្សាលើចំណុចនៅសេសសល់ ដើម្បីឈានដល់ការឯកភាពគ្នាទាំងស្រុងលើកំណត់ហេតុប្រជុំ មុនកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។

On 21 August 2025, the Secretariat Meeting of the Cambodia–Thailand Regional Border Committee (RBC) was convened between the 5th Military Region of Cambodia and the 1st Army Area of Thailand. The two sides agreed to conduct part of the meeting via online beginning in the morning and continuing throughout the day.

Both delegations reached agreement on several points and will continue discussions on the remaining issues until full consensus is achieved on the meeting minutes, in preparation for the Extraordinary Meeting of the Cambodia–Thailand RBC scheduled for 22 August 2025. ៕

...

ប្រភព ៖ ក្រសួងការពារជាតិ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print