ក្រុមឈ្មួញនៅតែនាំយកសាច់មាន់ សាច់ជ្រូក ប្រហិត សម្រុកមកពីប្រទេសថៃ ចូលកម្ពុជា

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ បានប្រាប់ថា ក្រុមឈ្មួញបានធ្វើសកម្មភាពនាំគ្នាសម្រុកលីសែងដឹកជញ្ជូនថ្មើរជើង សាច់មាន់ សាច់ជ្រូក កោះមាន់ និង ប្រហិត ឆ្លងដែន ពីប្រទេសថៃ ចូលកម្ពុជា តាមច្រករបៀងតូចមួយកន្លែង (ចំនុចវត្តចាស់) ក្នុងភូមិអូរបីជាន់ ស្រុកអូរជ្រៅ នាវេលាម៉ោង ៧ និង ៣០ នាទី ព្រឹក នាថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៥ ។ ពលរដ្ឋបន្ថែមថាៈ បន្ទាប់ពីបែកការ បុរសម្នាក់ឈ្មោះ វី នៅចំនុចកើតហេតុ បានបើកបង្អូចផ្ទះស្រែកឲ្យក្រុមទាំងនេះលីឥវ៉ាន់ទាំងនេះត្រលប់ (ចូលដីថៃវិញ)។
សកម្មភាពទាំងនេះហាក់បីដូចមិនមានវិធានការណាមួយពីកម្លាំងជំនាញដើម្បីទប់ស្កាត់រកសារធាតុគីមីដែលនៅក្នុងសាច់ទាំងនោះនៅឡើយដែលនាំឲ្យមានផលប៉ះពាល់ដល់សុខភាពនិងអាយុជីវិតពលរដ្ឋជាអ្នកទទួលទាន។ ពលរដ្ឋថា ករណីដែលដឹកជញ្ជូនឆ្លងដែននេះខណៈតំបន់ព្រំដែនប្រទេសទាំងពីរកំពុងតែមានភាពតាន់តឹង ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឲ្យបិទការនាំចូលទំនិញគ្រប់ប្រភេទ ពីប្រទេសថៃ ចូល កម្ពុជា ទាំងស្រុង តែបែរជានៅតំបន់មួយចំនួន ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ជាពិសេស ច្រករបៀងក្នុងភូមិអូរបីជាន់ នៅតែសង្កេតឃើញថា មានក្រុមឈ្មួញ បន្តលួចនាំចេញ សាច់មាន់ សាច់ជ្រូក កោះមាន់ និង ប្រហិត ពីប្រទេសថៃ ចូលកម្ពុជា យ៉ាងគគ្រឹកគគ្រេង ដោយករណីនេះ កំពុងធ្វើឲ្យពលរដ្ឋខ្មែរ មានការព្រួយបារម្ភយ៉ាងខ្លាំង ពីបញ្ហាសុខភាព និង អាយុជីវិត៕

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print