លោក កែវ រ៉េមី លើកពីចំណុច ៣យ៉ាងរបស់សង្គមថៃ

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) លើកពីចំណុច ៣យ៉ាងរបស់សង្គមថៃ ។ ដោយលោកបញ្ជាក់ថា នៅក្នុងសង្គមថៃនាពេលនេះ គឺយ៉ាងដូច្នេះ ៖
១- ប្រជាជនថៃភាគច្រើន + ក្រុមបញ្ញវ័ន្តភាគច្រើន + គណបក្សនយោបាយខ្លះ ពួកគេមិនគាំទ្រទង្វើរបស់ទាហានថៃនោះទេ អ្នកខ្លះហ៊ាននិយាយ រីឯអ្នកខ្លះទៀតនៅស្ងៀមតែគេមិនគាំទ្រ។
២- រដ្ឋាភិបាលថៃបច្ចុប្បន្នខ្លាចក្រុមយោធាថៃផ្តួលរំលំ ម្ល៉ោះហើយត្រូវសហការឲ្យបានល្អដើម្បីធានានិរន្តភាពតទៅទៀត។ តែទំនាក់ទំនងរវាងរដ្ឋាភិបាល និងយោធាថៃមិនរលូននោះទេ។ រដ្ឋាភិបាលនិយាយថាអញ្ចេះ យោធាថៃនិយាយថាអញ្ចោះ។ រដ្ឋាភិបាលថៃដូរនិយាយតាមយោធាថៃ យោធាថៃនិយាយថាផ្សេងពីហ្នឹងទៀត ពីព្រោះ ក្រុមយោធាថៃស្តាប់តែក្រុមរាជវាំងថៃតែប៉ុណ្ណោះ ហើយក្រុមនេះជាក្រុមអបាយមុខដោយមិនស្គាល់ច្បាប់អន្តរជាតិនោះទេ។
៣- ការអនុវត្តការងារ: ក្រុមយោធាថៃមិនខ្វល់ពីផលប៉ះពាល់ដល់ជីវភាព សេដ្ឋកិច្ចរបស់ប្រជាជន និងប្រទេសថៃ ទំនាក់ទំនងអន្តរជាតិនោះទេគឺ គិតតែម្យ៉ាងគត់រំកិលយកទឹកដីខ្មែរដែលពួកគេបានគូសវាសទុកជាមុនតាំងពីយូរមកហើយ។ ពួកគេមិនស្គាល់ច្បាប់ទម្លាប់ មិនស្គាល់សន្ធិសញ្ញា មិនស្គាល់ច្បាប់អន្តរជាតិ មិនខ្វល់ពីមុខមាត់នៅលើឆាកអន្តរជាតិ តែខាងរដ្ឋាភិបាលថៃដឹងច្បាស់ពីបញ្ហានេះ តែដើម្បីធានាសុវត្ថិភាពមេបក្សផង និងដើម្បីកាន់អំណាចផង ( អំណាចខ្យល់) ហើយខ្វះការសន្ទនាផងទើបរាល់សេចក្តីសម្រេចឬបញ្ចេញព័ត៌មានអ្វីជាបាយឡុកបាយឡ៕

ប្រភព ៖ (លោក កែវ រ៉េមី)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print