អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា នឹងបន្តដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដោយសន្ដិវិធី

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ លោក នង សាកល បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២៣ សីហានេះ បានលើកឡើងថា ៖ តាមរយៈការអនុវត្តវិធានការតាមយន្តការដែលបានព្រមព្រៀមគ្នា កម្ពុជា នឹងបន្តដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដោយសន្ដិវិធី។

ការដោះស្រាយនេះ ឈរលើគោលការណ៍ច្បាប់អន្តរជាតិ គោរពគោលការណ៍ធម្មនុញ្ញអាស៊ាន និងធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេសបន្តអនុវត្តទំនាក់ទំនងតាមយន្តការដែលមានដូចជា RBC GBC JBC និងបន្តជំរុញយន្តការពហុភាគី។
លោក នង សាកល អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បន្តថា ៖ អង្គទូត និងមិត្តបរទេសនានាជាច្រើន ដែលបានចុះទៅពិនិត្យនៅតំបន់ព្រំដែនកម្ពុជា-ថៃ លើកទី៤ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ បានបង្ហាញនូវការព្រួយបារម្ភជាខ្លាំងចំពោះសកម្មភាពរបស់យោធាថៃ ដែលយកលួសបន្លាមកព័ទ្ធផ្ទះពលរដ្ឋកម្ពុជា ព័ទ្ធលើដីភូមិពលរដ្ឋកម្ពុជា យកកង់ឡានមកដាក់ពង្រាយ និងយកសំណាញ់ខ្មៅ មកបាំងជាដើម។ ក្នុងនោះ កម្ពុជាបានបញ្ជូនដំណឹងជាថ្មីម្តងទៀតទៅកាន់អង្គការសហប្រជាជាតិ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអាស៊ាន ស្តីពីជំហររបស់កម្ពុជាប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិICJ និងប្តឹងទៅកាកបាទក្រហមអន្តរជាតិ រួមទាំងអាមេរិកផងដែរ ស្តីពីទាហានថៃចាប់ទាហានខ្មែរ ១៨នាក់ ដោយខុសច្បាប់ ខណៈកំពុងអនុវត្តបទឈប់បាញ់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print