ព្រឹកនេះ ! ព្រះករុណានិងសម្តេចព្រះមហាក្សត្រី នឹងយាងទៅប្រទេសចិនដើម្បីពិនិត្យព្រះរាជសុខភាព

ចែករំលែក៖

ភ្នំពេញ ៖ អង្គព្រះមហាក្សត្រ មានព្រះរាជឱង្ការក្នុងព្រះរាជសារថា៖« នៅក្នុងឱកាសអវត្តមានរបស់ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំខាងលើនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួលជួយក្នុងព្រះបរមនាមទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា។»។ ដូច្នេះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ នឹងយាងទៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព ចាប់ពីថ្ងៃទី២៣ ខែសីហា។
បើតាមព្រះរាជសារឡាយព្រះហស្តលេខានៅថ្ងៃទី២០សីហា ដោយព្រះករុណា ក្នុងអំឡុងពេលព្រះអង្គមិនមានព្រះរាជវត្តមាននៅក្នុងប្រទេស សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភានឹងទទួលជួយក្នុងព្រះបរមនាមព្រះអម្ចាស់ជីវិតលើត្បូងជាប្រមុខរដ្ឋស្តីទីនៃកម្ពុជា ។
នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន , សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជាមួយឥស្សរជន មន្ត្រីរដ្ឋាភិបាលបានអញ្ជើញថ្វាយព្រះរាជដំណើរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងទៅកាន់ “រដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន” ៕

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print