ព្រឹត្តិការណ៍ដ៏ធំបំផុតនៅក្នុងពិភពកីឡា- ការប្រកាសចាប់ឆ្នោត World Cup ឆ្នាំ2026 នឹងត្រូវធ្វើនៅវ៉ាស៊ីនតោន

ចែករំលែក៖

ប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសថាការចាប់ឆ្នោតសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកផ្នែកបុរសឆ្នាំ 2026 នឹងប្រព្រឹត្តទៅនៅទីក្រុងវ៉ាស៊ីនតោនក្នុងខែធ្នូនេះ។

ការប្រកួតនឹងប្រព្រឹត្តទៅនៅទូទាំងសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ហើយនឹងមានប្រទេសចំនួន 48ចូលរួម ដែលកើនឡើងពី 32ប្រទេសកាលពីកម្មវិធីមុន ។

ដំបូងឡើយការចាប់ឆ្នោតត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅទីក្រុង Las Vegas ជាកន្លែងដែលវាត្រូវបានបញ្ចប់នៅពេលដែលសហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះការប្រកួតកាលឆ្នាំ 1994 ។

ប៉ុន្តែការចាប់ឆ្នោតនៅថ្ងៃទី 5 ខែធ្នូនឹងត្រូវ ជំនួសមកវិញដោយធ្វើនៅមជ្ឈមណ្ឌល Kennedy ដែលជាកន្លែងសិល្បៈសម្តែងដែលមានលោក Trump ជាប្រធាននៅទីនោះ។

លោក Trump បាននិយាយថា “វាជាព្រឹត្តិការណ៍ដ៏ធំបំផុត ប្រហែលជាព្រឹត្តិការណ៍ដ៏ធំបំផុតនៅក្នុងពិភពកីឡា” ។

ប្រធាន FIFA លោក Gianni Infantino ដែលបាននាំយកពានរង្វាន់ World Cup មកជាមួយក៏បានចូលរួមក្នុងការប្រកាសចាប់ឆ្នោតពីការិយាល័យ Oval Office នៅសេតវិមាន។

...

លោក Infantino បាននិយាយថា ការចាប់ឆ្នោតនឹងត្រូវបានផ្សាយបន្តផ្ទាល់ទូទាំងពិភពលោក ហើយនឹងត្រូវបានមើលដោយអ្នកទស្សនាមួយពាន់លាននាក់ ។ កម្មវិធីដែលមាន 48 ក្រុមចូលរួមនឹងមាន 104 ប្រកួត។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print