លោក ប៉ា សុជាតិវង្ស ៖ ម្សិលមិញដើរតាំងពីសើមជោគរហូតដល់ស្ងួតវិញ ប្រយោជន៍ក្នុងការរៀបចំអភិវឌ្ឍន៍ផ្លូវតាមបណ្ដោយផ្លូវរថភ្លើងពីឫស្សីកែវមកដល់តំបន់បឹងកក់

ចែករំលែក៖

ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស ៖ ម្សិលមិញដើរតាំងពីសើមជោគរហូតដល់ស្ងួតវិញ ប៉ុន្តែពិតជាមានប្រយោជន៍សម្រាប់ក្រុមការងារយើងក្នុងការរៀបចំអភិវឌ្ឍន៍ផ្លូវតាមបណ្ដោយផ្លូវរថភ្លើងពីឫស្សីកែវមកដល់តំបន់បឹងកក់នេះ។

ក្រុមការងារបច្ចេកទេសយើងបានពិនិត្យឃើញថា ត្រូវតែរៀបចំផ្លូវនេះជាផ្លូវថ្នល់ឱ្យបានត្រឹមត្រូវដោយផ្អែកលើចំណុចមួយចំនួនដូចខាងក្រោម៖
១.ស្ថានភាពផ្លូវដែកនេះមានលក្ខណ:ទ្រុឌទ្រោមមិនងាយនឹងកែលម្អឡើយ។
២.ហានិភ័យនានាដែលអាចកើតមានជាយថាហេតុណាមួយ ដូច្នេះពួកគាត់ត្រូវតែមានផ្លូវរំដោះឱ្យបានត្រឹមត្រូវ។
៣.បញ្ហាបរិស្ថានដែលបានកើតចេញពីការរស់នៅដោយគ្មានសណ្ដាប់ធ្នាប់ និងគ្មានផ្លូវត្រឹមត្រូវក្នុងការនាំយកសំរាមចេញ។
៤.ផ្លូវនេះពិតជាសំខាន់ក្នុងការងារសម្រួល និងរំដោះចរាចរណ៍ពីផ្លូវជាតិលេខ៥។
៥.ភាពវៃឆ្លាតរបស់បងប្អូន ដឹងច្បាស់ណាស់ថា ខ្លួនរស់នៅមិនស្របច្បាប់ ដូច្នេះហើយភាគច្រើនគឺចង់ឲ្យយរៀបចំជាផ្លូវថ្នល់វិញ ដើម្បីដីរបស់ខ្លួនមានតម្លៃ។ ឆ្លាតៗណាស់!!!

ទោះជាយ៉ាងណាផលប៉ះពាល់នៅតែមាន ប៉ុន្តែយើងត្រូវតែព្យាយាមរកដំណោះស្រាយ ដើម្បីពន្លឿនការបើកផ្លូវនេះឲ្យបានឆាប់រហ័ស៕

1 2 3 4 5 6 7 8 9 10 11 12 13 14

ដោយ៖ សីលា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print