ភ្នំពេញ : រាជរដ្ឋាភិបាល ចេញ អនុក្រឹត្យ ស្តីពីការតែងតាំងសមាសភាពថេរសភា និងសមាសភាពអគ្គលេខាធិការដ្ឋានថេរសភា នៃព្រះពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជា សម្រេច ត្រូវបានតែងតាំងសមាសភាពថេរសភានៃព្រះពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជា ដូចខាងក្រោម៖សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ប្រធាន ។
អនុក្រឹត្យលេខ២៥១ អនក្រ.តត ចុះថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំងមន្ត្រីសង្ឃជាន់ខ្ពស់ ស្ថាប័នថេរសភានៃព្រះពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជា ត្រូវទុកជានិរាករណ៍។
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
...
ដោយ : សិលា