ភ្នំពេញ ៖ គណនីមួយបានចែករំលែកពីបទពិសោធន៍ ដែលទទួលបានពីមិត្តភក្របរទេស ដែលបានឆ្លងកាត់ព្រលានយន្តហោះរបស់ថៃ និងបានផ្តាំប្រជាជនខ្មែរទូទាំងពិភពលោកបើចៀសបាន ចៀសទៅ មានព្រលានយន្តហោះក្បែរៗស្រុកយើងច្រើនណាស់ដូចជា សាំងហ្គាពួរ វៀតណាម ម៉ាឡេស៊ី ឬ កូរ៉េខាងត្បូង ជាដើម ។
ក្នុងសារនោះលោកបានសរសេរថា ៖ ពីរថ្ងៃមុន មិត្តភក្រខ្ញុំមកពីអាមេរិច មកលេងស្រុកខ្មែរ ពីរនាក់ប្រពន្ធគាត់ ។ គាត់មិនមែនខ្មែរទេ ប៉ុន្តែជាជនជាតិអាស៊ី ដែលមើលទៅសម្បុរ និង មុខមាត់ស្រដៀងខ្មែរ គាត់ត្រូវប្តូរជើងយន្តហោះនៅថៃ ។ ភ្នាក់ងារបម្រើការងារនៅកន្លែងនោះដេញដោលសួរគាត់ មើលគាត់ពីលើដល់ក្រោម ហើយសួរថា are you Cambodian ? គាត់ឆ្លើយថា មិនមែនទេ ពួកវានៅតែមិនជឿ នៅតែដេញដោលសួរ សូម្បីឃើញ លិខិតឆ្លងដែនគាត់ជាជនជាតិអាមេរិចកាំងក៏ដោយ ។ ប្រពន្ធគាត់មានអារម្មណ៍ភ័យខ្លាច ព្រោះគេមើលមកពួកគាត់លក្ខណៈមើលងាយ ហើយមិនចង់អោយឆ្លងកាត់ស្រុកវា ។ វាសួរថាតើទៅកម្ពុជាធ្វើអី ? ហើយយកលុយទៅប៉ុន្មាន ? កម្ពុជា គ្មានសុវត្ថិភាពទេ កំពុងមានសង្គ្រាម។
គាត់ឆ្ងល់ថា ហេតុអីថៃ មើលងាយកម្ពុជា ?
គាត់មិននឹកស្មានថាប្រទេសស៊ីវិល័យ ប៉ុន្តែចរិកមនុស្សថោក ។ ពួកគាត់នៅតែមានអារម្មណ៍ភ៏យខ្លាច ពួកថៃ នៅព្រលានយន្តហោះ នៅពេលគាត់មកជួបខ្ញុំ។គាត់ឈប់ឆ្លងកាត់ព្រលានយន្តហោះថៃហើយ៕
ប្រភព ៖ (ស៊ីស៊ីថាមស៍)