ជនជាតិវៀតណាមម្នាក់លោតពីលើអគារខុនដូរមួយកន្លែងអត់មានឈ្មោះពីជាន់ទី៨ស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ បុរស ជនជាតិ វៀតណាមម្នាក់ បាន ធ្វើអត្តឃាត លោតសម្លាប់ខ្លួនពី លេី អគារមួយកន្លែង ខាងលើពីជាន់ទី៨មកដល់ ជាន់ ទាល់ ដី បណ្ដាល ឲ្យ ស្លាប់ ដោយ មិន ដឹង មូលហេតុ ។ហេតុការណ៍ នេះ ដែរ បាន បង្ករ ឲ្យមាន ការ ភ្ញាក់ផ្អើល នៅ វេលា ម៉ោង ១០និង ៣០នាទី ព្រឹកថ្ងៃ ទី ២៤ ខែ សីហា ឆ្នាំ ២០២៥ ចំនុច អាគារ ខ្ពស់ មួយកន្លែងលេខ១៦៨ តែអត់មានឈ្មោះខុនដូរដែល ស្ថិត តាម បណ្ដោយ ផ្លូវ លេខ២៨៨ សង្កាត់ បឹងកេងកង១ ខណ្ឌ បឹងកេងកង រាជធានី ភ្នំពេញ  

    សព ជនរងគ្រោះ ជនជាតិ វៀតណាម អាយុប្រហែល២០ជាង មិន ទាន់ ស្គាល់ អត្តសញ្ញាណ នៅ ឡើយទេ គ្រាន់តែ ដឹង ថា ជាជន ជាតិ វៀតណាម។

  បេីតាម ប្រភព ពី កន្លែង កើត ហេតុ បានឲ្យ ដឹង ថា មុន ពេល កេីតហេតុ គេមិន ថា បុរស ជន ជាតិវៀតណាមខាងលើមិនដឹងមាន រឿង អ្វី នោះ ទេ ក៍ស្រាប់ តែ ធ្លាក់ ពី អាគារ ជាន់ ទី ៨ មក ដល់ ដី បណ្ដាល ឲ្យ បែក ក្បាល ស្លាប់ មួយ រំពេច តែ ម្តង   ។
ករណី នេះ ផងដែរ ភ្លាមៗ ខាង សន្តិសុខ ដែរ យាម នៅ ទីនោះ បានរាយការណ៍ ជូន កម្លាំង សមត្ថកិច្ច មូលដ្ឋាន ចុះ ទៅ ពិនិត្យ កន្លែង កើត ហេតុ និង បាន ហ៊ុំ ព័ទ្ធ ខ្សែ មិន ឲ្យ មាន អ្នក ចូល ទៅ បាន នោះ ទេ   ។

ពាក់ព័ន្ធ ករណី នេះ ផងដែរ សមត្ថកិច្ច មិន ទាន់ អាច បញ្ជាក់ ថា ជនរងគ្រោះ លោត សំលាប់ ប់ខ្លួន ឯង ឬ ពាក់ ពន្ធ័ ករណី ផ្សេងៗ នោះ ទេ   ដោយ កម្លាំង ជំនាញ កោសល្យ វិច័យ បច្ចេកទេស វិទ្យាសាស្ត្រ នៃ ស្នង ការ ដ្ឋាន នគរបាល រាជធានី ភ្នំពេញ កំពុង តែ ធ្វើការពិនិត្យ ។

ការសន្និដ្ឋានរបស់ ការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ដ មិនបានបញ្ជាក់ថា (សព)ខាងលើស្លាប់ដោយសារធ្វើអត្តឃាត លោតសម្លាប់ខ្លួន។

បច្ចុប្បន្ន : (សព ) សមត្ថកិច្ចបានដឹកយកទៅដាក់នៅវត្ត ស្ទឹងមានជ័យ ដេីម្បីស្ថានទូតវៀតណាមមកធ្វេីបុណ្យផងដែរ ៕

...

ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print