អភិបាលខេត្តព្រះវិហារ រៀបចំព្យុះហយាត្រា “ដើរដើម្បីសន្តិភាព”

ចែករំលែក៖

ខេត្តព្រះវិហារ ៖ នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានបង្ហោះថា ៖ កម្ពុជាស្រឡាញ់សន្តិភាព #ដើរដើម្បីសន្តិភាព!

លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានរៀបចំព្យុះហយាត្រា “ដើរដើម្បីសន្តិភាព” នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ ដើម ក្នុង #ភូមិគូលែនត្បូង #ឃុំគូលែនត្បូង #ស្រុកគូលែន #ខេត្តព្រះវិហារ។

អភិបាលខេត្តព្រះវិហារ បញ្ជាក់ថា ៖ ព្យុះហយាត្រាដ៏មានអត្ថន័យនេះ ធ្វើឡើងក្នុងស្មារតីស្នេហាជាតិ ដើម្បីបង្ហាញពីបេះដូងខ្មែរតែមួយ ដែលស្រឡាញ់សន្តិភាព ស្រឡាញ់ជាតិមាតុភូមិ និងស្រឡាញ់ទឹកដីរបស់ខ្លួន។ ព្រមជាមួយគ្នានេះ ក៏ជាការបង្ហាញទៅកាន់សហគមន៍អន្តរជាតិឱ្យបានដឹងថា ប្រជាជនកម្ពុជាត្រូវការសុខសន្តិភាព ហើយមិនចង់បានការឈ្លានពាន ឬជម្លោះណាមួយឡើយ។

អភិបាលខេត្តព្រះវិហារ ថា ៖ ប្រជាជនខ្មែរទាំងអស់ សូមអំពាវនាវទាមទារឱ្យមានការដោះលែងវីរយុទ្ធជនទាំង ១៨ រូប ដែលត្រូវបានកងទ័ពសៀមចាប់ខ្លួនខុសច្បាប់ក្រោយបទឈប់បាញ់។ សូមឱ្យវីរយុទ្ធជនទាំងនោះបានវិលត្រឡប់មកកម្ពុជាវិញ និងសូមឱ្យមានភាពប្រក្រតីឡើងវិញនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក និងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាពលរដ្ឋ ព្រះសង្ឃ និងយុវជនទាំងអស់ ដែលបានចូលរួមនិមន្ត ដើរជាកម្លាំងគាំទ្ររាជរដ្ឋាភិបាល និងលើកទឹកចិត្តកងទ័ពជួរមុខក្នុងការការពារបូរណភាពទឹកដី៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print