ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្ដតាមការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ កាលពី វេលាម៉ោង២២និង៤០នាទី ថៃ្ងទី២៣ ខែសីហា ឆ្នាំ២០២៥ នគរបាលទទួល បានព័ត៌មានថា នៅចំណុចក្នុងស្ថានីយ៍ប្រេងតេលា នៅផ្លូវជាតិលេខ៣ គីឡូម៉ែត្រលេខ៣៦ ស្ថិតនៅភូមិល្វា ឃុំអង្គពពេលស្រុកគងពិសីខេត្តកំពង់ស្ពឺ មានករណីហិង្សា ដោយចេតនាក្មេងទំនេីងពីកក្រុមដេញកាប់គ្នាបណ្តាលឱ្យរងរបួសមនុស្សនិងខូចខាតទ្រព្យសម្បត្ដិ បង្កការភ័យខ្លាចដល់បងប្អូនប្រជាពលរដ្ឋនិងអ្នកធ្វេីដំណេីរ ។
លោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានដឹកនាំកលាំងជំនាញចុះប្រតិបត្ដិការដល់គោលដៅប្រមូលព័ត៌មាននិងកំណត់បានមុខសញ្ញានិងឈានទៅឃាត់ខ្លួនលេីបទល្មេីសជាក់ស្ដែង បានចំនួន ៣នាក់ ក្នុងចំណោមជនសង្ស័យប្រមាណ១៥នាក់÷១-ឈ្មោះ យួន បញ្ញា ភេទប្រុស អាយុ ២៩ឆ្នាំ នៅភូមិជីម្មៅឃុំត្បែងស្រុកកណ្តាលស្ទឹងខេត្តកណ្តាល ម្ចាស់ និងអ្នកកាន់កាំបិតផ្គាក់ដេញកាប់,២-ឈ្មោះ វុិត ចិត្តា ភេទ ប្រុស អាយុ១៦ឆ្នាំ នៅភូមិត្រាចតូច ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល អ្នកកាន់ដំបងកបំពង់ទីប,៣-ឈ្មោះ មុឹង ទ្រី ភេទប្រុស អាយុ ១៦ឆ្នាំនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានី ភ្នំពេញ អ្នកកាន់ដុំថ្ម ។
តាមការបញ្ជក់ពីសាក្សី បានឲ្យដឹងថា មុនពេលកើត ហហេតុមានក្មេង១ក្រុមជិះម៉ូតូ៦គ្រឿង ម៉ាកហុងដាចំនួន៤គ្រឿង ម៉ាកនិចចំនួ២គ្រឿងមានគ្នា១៥នាក់ (ស្រី៤នាក់) គោលដៅចេញដំណេីរពីភូមិកំរៀង សង្កាត់ព្រៃវែង ដេីម្បីទៅលេងខេត្តកំពត ដោយធ្វេីដំណេីរតាមបណ្តោយផ្លូវ ជាតិលេខ៣ ។ លុះជិះដល់ចំណុច ភូមិ-ឃុំកើតហេតុ ស្រាប់តែមានក្មេងទំនើង១ក្រុម ជិះម៉ូតូ២គ្រឿង ម៉ាកនិចពណ៌សលាយខៀវ១គ្រឿង និងម៉ាកហុងដាC125ពណ៌ ខ្មៅ១គ្រឿង មានគ្នា៣នាក់ប្រុស បានធ្វេីសកម្មភាពជិះតាមពីក្រោយមានកាំបិតផ្អាក់ដេញកាប់ទៅលេីក្មេងមួយ ក្រុមទៀត ពេលនោះក្រុមក្មេងទាំងនោះបានជិះម៉ូតូរត់បែកគ្នាទៅមុន,ទៅក្រោយ ហេីយម៉ូតូ២គ្រឿងមានគ្នា ៦នាក់(ស្រី៣នាក់) ជិះចូលក្នុងស្ថានីយ៍ប្រេងតេលារួចបានទាញកាំបិតផ្គាក់កាប់ និងវាយដោយដែកបំពង់ទីប និងគប់ដុំថ្ម វាយគ្នាទៅវិញទៅមកបណ្តាលឱ្យរងរបួសទាំងសងខាង។ ក្រោយធ្វេីសកម្មភាពបាននាំគ្នាជិះគេច ខ្លួនបាត់អស់មួយចំនួន។
សមត្ថកិច្ចដកហូតវត្ថុតាងរួមមានម៉ូតូ៣គ្រឿង,កាំបិត ផ្គាក់១ដើម,ដែកបំពង់ទីប១ដើម,ដុំថ្ម២ដុំ រីឯអ្នកដែលរងរបួសបញ្ជូនទៅមន្ទីរពេទ្យឯកជនព្យាបាល សមត្ថកិច្ចបន្ដនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ ខេត្ដកំពង់ស្ពឺ ចាត់ការតាមនីតិវិធីច្បាប់៕