ខេត្តកណ្ដាល៖ រន្ធត់ណាស់បុរសម្នាក់ត្រូវបានស្លាប់ បន្ទាប់ពីជិះម៉ូតូក្នុងល្បឿនលឿនមិនប្រយ័ត្នទៅបុករថយន្ដកុងតឺន័រពីក្រោយបណ្ដាលអោយស្លាប់នៅនិងកន្លែងកើតហេតុ ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩ និង០០នាទីយប់ ត្រូវថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ដែលស្ថតិនៅលេខ២១ ស្ថិតក្នុងភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះមានឈ្មោះ សៅ សាវឿន ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិឧត្តម ឃុំព្រែកក្របៅ ស្រុកពាមជរ ខេត្តព្រៃវែង (ពាក់មួកសុវត្ថិភាព) បើកក្នុងទិសដៅត្បូងទៅជើង (កោះធំ-តាខ្មៅ) ។
តាមប្រភពមុនពេលកើតហេតុ មានម៉ូតូមួយគ្រឿង ម៉ាក HONDA Dream ពណ៍ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1KB-0067 បើកបរដោយបុរសម្នាក់ធ្វើដំណើរទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន មិនប្រយ័ត្ន ក៏បានបុកពីក្រោយរថយន្ដកុងតឺន័រមួយគ្រឿង ម៉ាកFUSU ពណ៍បៃតង ពាក់ផ្លាកលេខព្រះសីហនុ3A-5491 បណ្ដាលអោយម្ចាស់ម៉ូតូស្លាប់នៅនិងកន្លែងកើតហេតុ ចំណែកតៃកុងរថយន្ដកុងតឺន័រចុះពីរថយន្ដគេចខ្លួនបាត់ស្រមោល។ ដោយឡែកម៉ូតូរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ និងវាស់វែងកន្លែងកើតហេតុ និងយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់៕ដោយ ៖ ភារ៉ា ដង្កោ