ភ្នំពេញៈ រថយន្តមួយគ្រឿងមិនចាំម៉ាកបានបុកម៉ូតូមួយគ្រឿងបុកពីក្រោយពេញទំហឹងខណៈបើកឡើងលើស្ពានអាកាសស្ទឹងមានជ័យ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ រួចរថយន្តបង្កខាងលើបានបើករត់តែមង្ត ហេតុការណ៍នេះកើតឡើងម៉ោង១រសៀល ថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៥ នៅលើស្ពានអាកាសស្ទឹងមានជ័យតាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្ដាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សព ជនរងគ្រោះ មានឈ្មោះ ឡឹប អាយុប្រហែល២០ជាង មុខរបរធ្វើការនៅកសិកម្មមាន់ មានស្រុកកំណើត ស្រុកស្នួល ខេត្តក្រចេះ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថាមុនពេលកើតហេតុគេឃើញរងគ្រោះខាងលើបានបើកម៉ូតូមួយគ្រឿងឡើងលើស្ពានអាកាសស្ទឹងមានជ័យស្រាប់តែមកដល់ចំណុចកើតហេតុក៏មានរថយន្ដមួយគ្រឿងមិនចាំម៉ាកហើយមិនចាំស្លាកលេខទៀតបុកពីក្រោយពេញទំហឹងបណ្ដាលអោយជនរងគ្រោះបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុបន្ទាប់មករថយន្តបង្កខាងលើបានព្យាយាមបើករត់គេចបាត់សម្រោលតែមង្ត។
ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីការវាស់វែងយកម៉ូតូរងគ្រោះទៅរក្សាទុកនិងស្រាវជ្រាវរករថយន្តបង្កដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ ។
ចំណែកគ្រោះត្រូវបានគេដឹកយកទៅរក្សាទុកនៅវត្តដេីម្បីរកក្រុមគ្រួសារសពដើម្បីធ្វេីបុណ្យតាមប្រពៃណីផងដែរ៕