មន្រ្តីជាន់ខ្ពស់ក្រសួង​ការបរទេស​ ទទួលជួបបណ្តាអង្គទូតនៃបណ្តាប្រទេសនៅតំបន់អឺរ៉ុប និងបានធ្វើបទបង្ហាញ អំពីការវិវត្តចុងក្រោយនៃស្ថានភាពជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ​

ចែករំលែក៖

ភ្នំពេញ​៖​ លោក នង សាកល អនុរដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបបណ្តាអង្គទូតនៃបណ្តាប្រទេសនៅតំបន់អឺរ៉ុប រួមមាន ចក្រភពអង់គ្លេស តួកគីយ៉េ សហព័ន្ធរុស្ស៊ី ហុងគ្រី និងឆែក និងបានធ្វើបទបង្ហាញ អំពីការវិវត្តចុងក្រោយនៃស្ថានភាពជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ​ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ។

លោកអនុរដ្ឋលេខាធិការបានគូសបញ្ជាក់ពីសារៈសំខាន់នៃការរក្សាសន្តិភាព និងការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ បញ្ចប់ជម្លោះព្រំដែនជាមួយប្រទេសថៃ និងធ្វើឱ្យស្ថានការណ៍វិលមករកប្រក្រតីភាពឡើងវិញ ក្នុងពេលឆាប់ៗនេះ។

On the morning of 26 August 2025, at the Ministry, His Excellency Nong Sakal, Under Secretary of State of the Ministry of Foreign Affairs and International Cooperation, held a briefing session on the latest developments in the Cambodia-Thailand border situation for the diplomatic corps from European countries, including the United Kingdom, Türkiye, the Russian Federation, Hungary, and the Czech Republic.  His Excellency Nong Sakal underlined the importance of upholding peace and the Royal Government of Cambodia’s strong commitment to the implementation of the ceasefire agreement in order to bring an end to the border dispute with Thailand and to return the situation to normalcy as soon as possible.

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print