អ្នកកាសែត Reuters លាឈប់ពីការងារក្រោយសារព័ត៌មាននេះលំអៀងកាន់ជើងអ៊ីស្រាអែល

ចែករំលែក៖

កាណាដា៖ អ្នកកាសែតជើងចាស់របស់សារព័ត៌មាន REUTERS ដែលមានតួនាទីបញ្ជូនរូបភាព និងបម្រើការងារក្នុងស្ថាប័នព័ត៌មានយក្សនេះអស់រយៈពេលជាង ៨ ឆ្នាំ លោកស្រី Valerie Zink បានសម្រេចប្រកាសលាឈប់ពីការងាររបស់ខ្លួនដោយលោកស្រីបានចោទប្រកាន់សារព័ត៌មាននេះថា លំអៀងទៅរកអ៊ីស្រាអែល និងចូលដៃជើងសម្លាប់អ្នកសារព័ត៌មានដែលរាយការណ៍អំពីជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់អស់ចំនួន២៤៦នាក់ក្នុងប្រតិបត្តិការសឹកនៅក្នុងតំបន់ហ្គាហ្សា។

តាមរយៈសំណេរក្នុងទំព័រហ្វេសប៊ុករបស់លោកស្រី លោកស្រី Valerie Zink បានរៀបរាប់ថាអស់រយៈពេលប្រាំបីឆ្នាំមកនេះ ខ្ញុំធ្វើការឲ្យទីភ្នាក់ងារព័ត៌មាន Reuters។ រូបថតរបស់ខ្ញុំដែលគ្របដណ្តប់រឿងរ៉ាវក្នុងពិភពលោកជាច្រើនត្រូវបានបោះពុម្ពដោយកាសែត New York Times, Al Jazeera និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតនៅទូទាំងអាម៉េរិកខាងជើង អាស៊ី អឺរ៉ុប និងកន្លែងផ្សេងទៀត។ 

លោកស្រីសង្គត់ធ្ងន់ថានៅពេលដែលអ៊ីស្រាអែលបានសម្លាប់លោក Anas Al-Sharif (អ្នកកាសែតប៉ាឡេស្ទីន) រួមជាមួយអ្នកកាសែតដ៏ទៃទៀតនៅ Al-Jazeera ទាំងមូលនៅទីក្រុង Gaza កាលពីថ្ងៃទី ១០ ខែសីហា សារព័ត៌មាន Reuters នេះបែជាជ្រើសរើសយកផ្សាយដោយគ្មានមូលដ្ឋានទាំងស្រុងរបស់អ៊ីស្រាអែលដែលថាលោក Al-Sharif គឺជាប្រតិបត្តិកររបស់ហាម៉ាស ដែលជំរុញឲ្យការសម្លាប់អ្នកកាសែតកើតឡើង។

ឆន្ទៈរបស់កាសែត Reuters ក្នុងការបន្តការឃោសនារបស់អ៊ីស្រាអែល មិនបានជួយសង្គ្រោះអ្នកយកព័ត៌មានពីការប្រល័យពូជសាសន៍របស់អ៊ីស្រាអែលនោះទេ។ អ្នកកាសែត ៥ នាក់ទៀត រួមទាំងអ្នកថតរូបរបស់ Reuters លោក Hossam Al-Masri ស្ថិតក្នុងចំណោមមនុស្ស ២០ នាក់ដែលត្រូវបានសម្លាប់នៅព្រឹកនេះនៅក្នុងការវាយប្រហារមួយផ្សេងទៀតលើមន្ទីរពេទ្យ Nasser ។

លោកស្រីបានចាត់ទុកប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចមានទោសដោយគ្រប់រឿងរ៉ាវមុននឹងផ្សាយចេញគឺដើម្បីការឃោសនារបស់អ៊ីស្រាអែល ផ្សាយខ្លឹមសារមិនពិត និងធ្វើឱ្យជនរងគ្រោះបាត់បង់ជីវិត។ លោកស្រីបន្តទៀតថាប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចបានធ្វើឱ្យមានការសម្លាប់អ្នកកាសែតកាន់តែច្រើនក្នុងរយៈពេល ២ ឆ្នាំនៅលើដីតូចមួយជាងសង្គ្រាមលោកលើកទី ២ និងសង្រ្គាមនៅប្រទេសកូរ៉េ វៀតណាម អាហ្វហ្គានីស្ថាន យូហ្គោស្លាវី។

ជាចុងក្រោយលោកស្រីបានវាយតម្លៃការងាររបស់លោកស្រី ៨ឆ្នាំជាមួយកាសែតយក្សនេះថាជាការងារមួយដែលមានការបិទបាំងការពិត (ពាក់ស្រោមមុខអាថ៌កំបាំង) លោកស្រីមានការអាម៉ាស់ និងទុក្ខសោកជាខ្លាំងដែលមិនអាចជួយក្រុមអ្នកសារព័ត៌ដែលត្រូវបានសម្លាប់ក្នុងតំបន់ហ្គាហ្សាបាន៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print