លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន ៖ ក្នុងស្ថានភាពម្សិលមិញ បងប្អូនមានសិទ្ធិខឹងខ្ញុំ ស្អប់ខ្ញុំ ជេរខ្ញុំ ខ្ញុំទទួលដោយរីករាយ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជានាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ បានបង្ហោះសារយ៉ាងខ្លី ដែលយើងអាចសន្និដ្ឋានបានថា បេះដូងរបស់គាត់គិតគូរណាស់ចំពោះសេចក្តីសុខរបស់ប្រជាពលរដ្ឋ ក្នុងកាលៈទេសៈណាក៏ដោយ ។ ខាងក្រោមនេះជាការលើកឡើងរបស់គាត់ ! ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ស្រលាញ់សន្តិភាព  : ក្នុងស្ថានភាពម្សិលមិញ បងប្អូនមានសិទ្ធិខឹងខ្ញុំ ស្អប់ខ្ញុំ ជេរខ្ញុំ ខ្ញុំទទួលដោយរីករាយ ព្រោះដឹងពីអារម្មណ៍របស់បងប្អូន  រីឯការសម្រេចចិត្តក្នុងភារកិច្ចយើងខ្ញុំគ្មានចេតនាអាក្រក់ណាមួយឬបណ្តោយអោយបងប្អូនគ្រោះថ្នាក់នោះឡើយ បងប្អូនខឹងខ្ញំហើយ បងប្អូនត្រឡប់ទៅវិញដោយសុខសាន្ត ជួបជុំក្រុមគ្រួសារ ឯខ្ញុំវិញណាត្រូវបន្តនៅការពារជាតិការពារទឹកដីបន្តជាមួយវីរកងកម្លាំងយើងនៅនឹងកន្លែងតទៀត៕ 🙏

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print