ប្រជាពលរដ្ឋសូមឲ្យអាជ្ញាធរពាក់ព័ន្ឋជួយពិនិត្យមើលផ្លូវម៉ៅសេទុងទល់មុខផ្សារដើម.គផង

ចែករំលែក៖

ភ្នំពេញ៖ នៅតាមបណ្តោយផ្លូវម៉ៅសេទុងខាងមុខផ្សារដើម.គ ប្រជាពលរដ្ឋក៏ដូចជាអ្នកដំណើរបានសំណូមពរដល់អាជ្ញាធរ និងមន្ទីរសាធារណ:ការ និងដឹកជញ្ជូន មេត្តាចុះជួយពិនិត្យមើលផ្លូវនេះផង ព្រោះឃើញមានជង្ហុកនិងពំនូកថ្មទួលជាប់នឹងទ្រូងផ្លូវយូរហើយ ដោយសារតែខ្លាចមានគ្រោះថ្នាក់ក្នុងការធ្វើដំណើរនៅពេលយប់ ហើយជាពិសេសគឺអាជីវករលក់ដូរតែម្តងដោយសារតែផ្សារដើម.គ នេះអាជីវករលក់ដូរ២៤ម៉ោងលើ២៤ម៉ោង ហើយតែងតែធ្វើដំណើរឆ្លងកាត់នៅតាមបណ្តោយផ្លូវនេះជារៀងរាល់ថ្ងៃ មិនថាព្រឹកឬក៏យប់នោះទេ។

ប្រជាពលរដ្ឋបានសំណូមពរដល់មន្ទីរសាធារណ:ការនិងដឹកជញ្ជូនមេត្តាជួយពិនិត្យនិងជួសជុលឡើងវិញផង ដើម្បីការពារនូវសុវត្ថិភាពជាចំបងលើអ្នកដំណើរឆ្លងកាត់ផ្លូវម៉ៅសេទុងនេះ ជាពិសេសគឺនៅពេលយប់តែម្តង ព្រោះខ្លាចកើតមាននូវគ្រោះថ្នាក់ចរាចរផ្សេងៗ ដូច្នេះសូមអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ឋមេត្តាយកចិត្តទុកដាក់លើប្រជាពលរដ្ឋពេលកំពុងធ្វើដំណើរជារៀងរាល់ថ្ងៃ ៕

image1 image2 image3 image4 image5 image6 image7

ដោយ៖ ជ្រោយពេជ្រ

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print