ទូតចិនប្រចាំកម្ពុជា សូមជូនពរបេក្ខជន ប្រឡងបាក់ឌុប ជិត ១៥ ម៉ឺននាក់ ឱ្យទទួលបានជោគជ័យ និងលទ្ធផលល្អ

ចែករំលែក៖

ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនពីន (WANG Wenbin) ជូនពរបេក្ខជនប្រឡងបាក់ឌុបនាថ្ងៃទី២៨-២៩ សីហា ឱ្យទទួលបានជោគជ័យជាមួយលទ្ធផលល្អ និងអាចចូលរៀននៅសកលវិទ្យាល័យដែលក្នុងក្តីស្រមៃរបស់ខ្លួន។ លោកបានផ្ញើសារបែបនេះនៅលើបណ្តាញហ្វេសប៊ុកផ្លូវការរបស់ខ្លួននាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ដោយបានបញ្ជាក់ថា៖ «វិបុលភាព និងការអភិវឌ្ឍន៍របស់ប្រទេសមួយមិនអាចសម្រេចបានឡើយ បើគ្មានធនធានមនុស្សដែលមានគុណភាពខ្ពស់នោះទេ»។

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនពីន (WANG Wenbin) សូមជូនពរបេក្ខជន ជិត ១៥ ម៉ឺននាក់ ឱ្យទទួលបានជោគជ័យ និងលទ្ធផលល្អសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិលើកនេះ និងអាចចូលរៀននៅសកលវិទ្យាល័យដែលក្នុងក្តីស្រមៃរបស់ខ្លួន!

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print