ភ្នំពេញ ៖ សំណើនេះធ្វើឡើងដោយគណៈកម្មាធិការសទ្ធិមនុស្សកម្ពុជា ធ្លាប់បានកត់សម្គាល់ឃើញថា ស៊ុយអ៊ែត ជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលតែងតែយកចិត្តទុកដាក់ខ្ពស់ និងជាគម្រូផ្នែកសិទ្ធិមនុស្ស និងសន្ដិភាពក្នុងពិភពលោក។ ប៉ុន្ដែ ការឈានទៅដល់កិច្ចព្រមព្រៀងលក់យន្ដហោះចម្បាំងឱ្យប្រទេសថៃក្នុងកាលៈទេសៈដែលកំពុងមានបញ្ហាព្រំដែនជាមួយកម្ពុជានាពេលនេះ គណៈកម្មាធិការសទ្ធិមនុស្សកម្ពុជា យល់ថា គឺជាកាយវិការមួយមិនសមស្រប និងអាចបង្កឱ្យមានហានិភ័យនិងគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរឡើងចំពោះប្រជាពលរដ្ឋស្លូតត្រង់ និងបូរណភាពទឹកដីរបស់ប្រទេសកម្ពុជា ព្រមទាំងផ្ទុយនឹងស្មារតីនៃធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ជាដើម។
ផ្អែកលើកមូលដ្ឋានទាំងនេះ គណៈកម្មាធិការសទ្ធិមនុស្សកម្ពុជា បានស្នើដល់វិទ្យាស្ថានសិទ្ធិមនុស្សស៊ុយអ៊ែត ឱ្យ៖
– ជំទាស់ដាច់ខាតនឹងកិច្ចព្រមព្រៀងលក់យន្ដហោះ ចម្បាំងទៅឱ្យថៃក្នុងកាលៈទេសៈនេះ។
– ជំរុញដល់រាជរដ្ឋាភិបាលស៊ុយអែត ឱ្យពិនិត្យមើលកិច្ចព្រមព្រៀងនេះឡើងវិញ ដោយផ្អែកលើការវាយតម្លៃពីហានិភ័យផ្នែកសិទ្ធិមនុស្ស។
– គាំទ្ររាល់យន្ដការដោះស្រាយវិវាទដោយសន្ដិវិធី ជាជាងបង្កើនភាពតានតឹងផ្នែកយោធា៕
ដោយ ៖ សិលា