ក្រុមមាន់ខ្នាយមាសTottenham បានចុះហត្ថលេខាទិញខ្សែបម្រើប្រយុទ្ធសញ្ជាតិហូឡង់ Xavi Simons ពី RB Leipzig ក្នុងតម្លៃ 51.8 លានផោន (60 លានអឺរ៉ូ) ។ កីឡាករវ័យ 22 ឆ្នាំដែលត្រូវបានក្លឹបអឺរ៉ុបជាច្រើនចាប់អារម្មណ៏ក្នុងរដូវក្ដៅនេះបាននិយាយថាគាត់បានសុបិនអំពីរឿងនេះជាយូរមកហើយបន្ទាប់ពីបានបញ្ចប់ការផ្ទេរមកចូលរួមជាមួយក្រុមរបស់លោក Thomas Frank។
Simons ស៊ុតបញ្ចូលទីបាន 22 គ្រាប់ និងបញ្ចូនបាល់ឱ្យមិត្តរួមក្រុមស៊ុយបញ្ចូលទីបាន 24 គ្រាប់ទៀតក្នុងការបង្ហាញខ្លួន 78 លើកសម្រាប់ Leipzig ដែលគាត់បានចូលរួមខ្ចីជើងពី Paris St-Germain ក្នុងឆ្នាំ 2023 មុនពេលចុះហត្ថលេខាជាអចិន្ត្រៃយ៍ក្នុងខែមករាឆ្នាំនេះ។
គាត់ក៏បានស៊ុតបញ្ចូលទីបាន 5 គ្រាប់ក្នុងការបង្ហាញខ្លួន 28 លើកសម្រាប់ប្រទេសហូឡង់ ដោយបានបង្ហាញខ្លួនជាលើកដំបូងនៅ World Cup នៅប្រទេសកាតាក្នុងឆ្នាំ 2022 ។
អ្នកចាត់ការទូទៅរបស់ Spurs លោក Frank បាននិយាយថា Simons ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេលវែងរហូតដល់ឆ្នាំ២០៣០និងមានជម្រើសបន្ថែម២ឆ្នាំទៀតគឺជាការមកបំពេញបន្ថែមដ៏អស្ចារ្យដោយសារគាត់ មានបទពិសោធន៍ល្អរួចទៅហើយ។ ខ្សែបម្រើរូបនេះមកតាមក្រោយ Joao Palhinha និង Mohammed Kudus ដែលSpursបានទិញក្នុងរដូវក្តៅនៅ ។