ស្នងការនគរបាលរាជធានីភ្នំពេញបញ្ជាក់អំពីករណីលោកអធិការរងនគរបាលខណ្ឌចំការមនប្រើពាក្យសំដីនិងកាយវិការមិនសមរម្យ

ចែករំលែក៖

ភ្នំពេញ÷ ក្រោយមានការផ្សាយចោទលោកអធិការរងម្នាក់នៃអធិការដ្ឋាននគរបាលខណ្ឌចំការមនថា បានស្រែកសម្លុត ប្រើពាក្យសំដីនិងកាយវិកាមិនសមរម្យចំពោះស្រ្តី០២នាក់នៅចំណុចកោះពេជ្រខណ្ឌចំការមនកាលពីយប់អធ្រាត្រថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ក្រុម ការងារប្រតិកម្មរហ័សនៅក្នុងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា

ចំពោះករណីនេះក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សសូមបំភ្លឺជូនសាធារណជនឲ្យបានជ្រាបថា នៅថ្ងៃទី២៩ ខែសីហាឆ្នាំ២០២៥ វេលាម៉ោង២៣និង៤០នាទី ត្រង់ចំណុចសួនច្បារមុខសាលាកោះពេជ្រ វិថីសួនច្បារ ក្រុម ៧៨ ភូមិ ១៤ សង្កាត់ទន្លេបាសក់ ខណ្ឌចំការមន មានករណីអំពើឃាតកម្ម១កើតឡើងដោយស្រ្តីម្នាក់ត្រូវបានជនមិនស្គាល់អត្តសញ្ញាណប្រើប្រាស់កូនកាំបិតចាក់និងអារក សម្លាប់ទៅលើជនរងគ្រោះមិនទាន់ដឹងមូលហេតុ ហើយឃាតករបានគេចខ្លួនបាត់។

បន្ទាប់ពីទទួលព័ត៌មានខាងលើ កម្លាំងសមត្ថកិច្ច បានចុះទៅកន្លែងកើតហេតុ ពេលនោះលោកវរសេនីយ៍ត្រី ហួត គង់ អធិការរង ទទួលបន្ទុកផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមនបានចុះ ទៅដល់កន្លែងកើតហេតុ ក៏ប្រទះឃើញអ្នកសារ ព័ត៌មានជាច្រើនអង្គភាពកំពុងសម្ភាសន៍ជាមួយស្រ្តី០២ នាក់,មានឈ្មោះសៀម ចាន់សននិងឈ្មោះ ឃន់ ស្រីកា នៅកន្លែងកើតហេតុ។ ពេលនោះលោកវរសេនីយ៍ត្រី ហួត គង់ បានស្នើសុំ ពួកគាត់សហការទៅធ្វើសាក្សីបំភ្លឺពីព្រោះគាត់អាចជាសាក្សីសំខាន់ផងដែរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ជុំវិញរឿងហេតុខាងលើ តែដោយស្ត្រីទាំង០២នាក់ បានប្រកែកនឹងអង្គុយលើម៉ូតូបម្រុងចាកចេញទៅ មិនចង់សហការជាមួយសមត្ថកិច្ច ខណៈនោះលោកវរសេនីយ៍ត្រី ហួត គង់ ក៏បានស្រែកបញ្ជាទៅលោកព្រិន្ទបាលឯក ប៊ុន សុវណ្ណវឌ្ឍនា ជាមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ធ្វើការដកសោរម៉ូតូពីពួកគាត់ខាងលើ ដើម្បីអញ្ជើញពួកគាត់ទៅបំភ្លឺនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់។

បន្ទាប់មកពួកគាត់ក៏បានសហការជាមួយសមត្ថកិច្ចយល់ព្រមទៅបំភ្លឺនៅប៉ុស្តិ៍នគរបាលទន្លេបាសាក់។ ក្រោយពីបំភ្លឺរួចហើយសមត្ថកិច្ចក៏បានអនុញ្ញាតឲ្យពួកគាត់ចាកចេញទៅ ដោយមិនបានឃាត់ខ្លួនពួកគាត់នោះទេ។

...

ប៉ុន្តែទោះបីយ៉ាងណា ករណីលោកអធិការរងខាងលើ ប្រធានអង្គភាពក៏បានអញ្ជើញគាត់មកធ្វើការណែនាំអប់រំនិងធ្វើកិច្ចសន្យាដែលបំពេញភារកិច្ចប្រើពាក្យសំដីនិងកាយវិកាមិនសមរម្យ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print