កិត្តិសង្គហបណ្ឌិត គន់ គីម ណែនាំដល់ក្រុមការងារកាន់តែសកម្ម ក្នុងកិច្ចការមនុស្សធម៌ ជួយជនភៀស សឹក ដែលប្រឈមដោយសារជម្លោះព្រំដែន

ចែករំលែក៖

ខេត្តឧត្តរមានជ័យ÷ កិត្តិសង្គហបណ្ឌិត គន់ គីម ណែនាំដល់សមាជិកគណបក្សចុះមូលដ្ឋានខេត្តឧត្តរមានជ័យ ចូលរួមឱ្យកាន់តែសកម្មក្នុងកិច្ចការមនុស្សធម៌ជួយជន ភៀសសឹកដែលប្រឈមដោយសារជម្លោះព្រំដែន។

នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ កិត្តិសង្គហបណ្ឌិត គន់ គីម សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តឧត្តរមានជ័យ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងទិសដៅអនុវត្តបន្តសម្រាប់ខែកក្កដា និងសីហា នៅទីស្នាក់ការគណបក្សខេត្ត។

កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត,លោក មាន ចាន់យ៉ាដា ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងសមាជិក -សមាជិការគណៈកម្មាធិការសាខាគណបក្សក្រុង-ស្រុក, ឃុំ-សង្កាត់ និងភូមិ។

ជាកិច្ចចាប់ផ្តើមលោកមាន ចាន់យ៉ាដា បានអានរបាយ ការណ៍ស្វាគមន៍ និងសង្ខេបរបស់គណកម្មាធិការគណបក្សខេត្ត និងសមាជិក-សមាជិការគណៈកម្មាធិការគណបក្សក្រុង-ស្រុក និងថ្នាក់មូលដ្ឋានបានចូល រួមក្នុងការអនុវត្តតាមផែនការសកម្មភាពតាមការចាត់ តាំង ពិសេសបានឆ្លើយតបចំពោះសភាពការណ៍ចំពោះមុខដែលកើតឡើងដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានធ្វើឱ្យប្រជាជនជម្លៀសទៅកាន់ជំរុំដែលរៀបចំដោយអាជ្ញាធរមូលដ្ឋាននីមួយៗ។

ក្នុងកិច្ចប្រជុំនេះកិត្តិសង្គហបណ្ឌិត គន់ គីម កោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក មាន ចាន់យ៉ាដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត ក្នុងការដឹកនាំ និងសម្របសម្រួលទាន់សភាពការណ៍ចាប់តាំងពីជម្លោះព្រំដែនបានកើតឡើង និងចាត់ចែងទៅដោយការ ទទួលខុសត្រូវចំពោះសុខទុក្ខជនភៀសសឹកទាំងអស់ឱ្យទទួលបានស្បៀង រៀបចំជំរុំទីតាំងស្នាក់នៅបណ្តោះ អាសន្ន ព្រមទាំងថែទាំសុខភាពជូនជនភៀសសឹកបានយ៉ាងល្អប្រសើរ។

ជាមួយគ្នា លោកបណ្ឌិត គន់ គីម ថ្លែងថា តបតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចជាការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី មិនត្រឹមបានដឹកនាំការពារបូរណភាពទឹកដី និងអធិបតេយ្យភាពយ៉ាងម៉ឺងម៉ាត់ប៉ុណ្ណោះទេ, រាជរដ្ឋាភិបាលបានយកចិតត្តទុកខ្ពស់ដល់សុខសុវត្ថិភាពរបស់បងប្អូនជនភៀសសឹកតាមរយៈការបញ្ជូនស្បៀងជាបន្តបន្ទាប់ និងសម្ភារៈចាំបាច់សម្រាប់ប្រើប្រាស់ជាច្រើនចែកជូនដល់គ្រួសារជនភៀសសឹក។

នាឱកាសនោះកិត្តិសង្គហបណ្ឌិត គន់ គីមបានណែនាំដល់ក្រុមការងារសមាជិកគណបក្សថ្នាក់ខេត្ត ក្រុង ស្រុក និងមូលដ្ឋានទាំងអស់សូមចូចូលរួមឱ្យកាន់តែសកម្មក្នុងកិច្ចការមនុស្សធម៌ជួយជនភៀសសឹកដែលប្រឈមដោយសារជម្លោះព្រំដែន ផ្អែកតាមគោលនយោបាយគណបក្សគឺ មិនទុកប្រជាជនណាម្នាក់នៅឯកោ ឬមិនបានយកចិត្តទុកដាក់គ្រប់កាកាលៈទេសៈ ជាពិសេសអំឡុងស្ថានការណ៍ជម្លោះព្រំដែន។

...

បន្ថែមលើនេះ កិត្តិសង្គហបណ្ឌិតគន់ គីម បានស្នើដល់ក្រុមការងារគណបក្ស, អាជ្ញាធរខេត្ត និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សូមបន្តយកចិត្តទុកដាក់ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលបន្តស្នាក់នៅជំរុំឱ្យទទួលបានស្បៀងគ្រប់គ្រាន់ និងជួយលើការថែទាំសុខុមាល ភាពភៀសសឹក ពិសេសស្រ្តី និងកុមារឱ្យបានល្អប្រសើរ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print