ខេត្ដកណ្ដាល៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចស្រុកកណ្ដាលស្ទឹងឃាត់ខ្លួន ករណីហិង្សាដោយចេតនា គំរាមកំហែងថានឹងសម្លាប់ និងប្រើប្រាស់គ្រឿងញៀន ។
ករណីនេះ បានកើតឡើងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០២៥ វេលាម៉ោង ១៨និង៣០នាទី ចំណុចភូមិកាប់លាវ ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះ ០២នាក់៖ ១• ឈ្មោះ នា ភ័ក្រ ភេទ ប្រុស អាយុ ៤០ ឆ្នាំ រស់នៅភូមិ កាប់លាវ ឃុំ ទ្រា ស្រុក កណ្តាលស្ទឹង ខេត្ត កណ្តាល ( មុខរបរ កសិករ)។២.ឈ្មោះ សុខ ស៊ន ភេទ ប្រុស អាយុ ៣៩ ឆ្នាំរស់នៅភូមិ កាប់លាវ ឃុំ ទ្រា ស្រុក កណ្តាលស្ទឹង ខេត្ត កណ្តាល (មុខរបរ កសិករ)។ ជនសង្ស័យ ០១នាក់៖
ឈ្មោះ តំ ធុល ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិ កាប់លាវ ឃុំ ទ្រា ស្រុក កណ្តាលស្ទឹង ខេត្ត កណ្តាល។ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន )មានសារធាតុញៀនក្នុងទឹកនោម(+) ។វត្ថុតាងចាប់យករួមមាន៖
.ដែកមូល ០១ដើម មានប្រវែង ៥១សង់ទីម៉ែត(រាងអក្សរL)។
ប្រភពដដែលបន្តថា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០២៥ វេលាម៉ោង ០៦៣០នាទី ជនរងគ្រោះឈ្មោះនា ភ័ក្រ បានរៀបចំខ្លួនដើម្បីទៅធ្វើការរោងចក្រនៅម្ដុំ ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បន្ទាប់មកនៅវេលាម៉ោង ១៧និង០០នាទី ជនរងគ្រោះឈ្មោះ នា ភ័ក្រ បានចេញពីធ្វើការត្រឡប់មកផ្ទះវិញហើយទៅលេងផ្ទះបងស្រីដែលរស់នៅភូមិឃុំជាមួយគ្នា លុះដល់វេលាម៉ោង១៨និង៣០នាទី ពេលជនរងគ្រោះឈ្មោះ សុខ ស៊ន កំពុងដាក់បាយឱ្យសត្វឆ្កែនៅក្បែររបង ភ្លាមនោះជនសង្ស័យដែលនៅផ្ទះក្បែរជនរងគ្រោះ បានស្រែកឲ្យជនរងគ្រោះថាហ្អែងចង់ម៉េច រួចជនរងគ្រោះឈ្មោះសុខ ស៊ន បានតបវិញថាហ្អែងចង់ម៉េច ជនសង្ស័យបានតបវិញទៀតថា អញអា ក ហ្អែងចោល រុនគូទនៅក្តៅអ៊ុនៗឥឡូវហ្នឹង និងបានវ៉ៃជញ្ជាំងផ្ទះមួយដៃថែមទៀត រួចកូនស្រីរបស់ជនសង្ស័យក៏បានឃាត់ជនសង្ស័យ បន្ទាប់មកជនសង្ស័យបានទៅរករឿងអ្នកផ្ទះជនរងគ្រោះឈ្មោះនា ភ័ក្រ ពេលឃើញដូចនោះកូនស្រីរបស់ជនរងគ្រោះឈ្មោះនា ភ័ក្រ បានតេមកជនរងគ្រោះដោយនិយាយថាប៉ាមកផ្ទះមកមានរឿងហើយ ពេលជនរងគ្រោះឈ្មោះនា ភ័ក្រ មកដល់ផ្ទះឃើញជនសង្ស័យកាន់ដែកនៅនឹងដៃរួចនិយាយថាហ្អែងចង់ខ្លាំងអី ហើយរកវ៉ៃជនរងគ្រោះឈ្មោះនា ភ័ក្រ ទៀត តែជនរងគ្រោះមិនបានតបតទៅវិញទេ បន្ទាប់មកជនរងគ្រោះទាំងពីរនាក់បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ទ្រាក្រោយទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុខ្ញុំបានឃាត់ខ្លួន ដើម្បីសាកសួរ តាមចម្លើយសារភាពរបស់ជនសង្ស័យបានហើយបងថាខ្លួនពិតជាបានយកដែកមកគំរាមជនរងគ្រោះពិតប្រាកដមែន។ កន្លងមក ជនរងគ្រោះឈ្មោះសុខ ស៊ន និងជនសង្ស័យធ្លាប់ទាក់ពាក្យសំដីនឹងគ្នា ដោយចេញសង្ស័យបានយកកាំបិតប័ុងតោ ស្ទាក់រកកាត់ជនរងគ្រោះឈ្មោះសុខ ស៊ន តែមិនបានកាប់នោះទេ និងតែងតែគំរាមរកសម្លាប់ជនរងគ្រោះទាំង០២នាក់និងក្រុមគ្រួសារ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដើម្បីកសាងសំណឹងរឿងតាមនីតិវិធីច្បាប់ ៕
