ខេត្តតាកែវ៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការនិងផ្តល់ព័ត៌មានដល់កម្លាំងស្នងការដ្ឋាននគរបាលខេត្តតាកែវ ដោយមានការដឹកនាំដោយលោកវរសេនីយ៍ឯក ចុល ចេក ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្តតាកែវ ក្រោយពីទទួលបានព័ត៌មាន កម្លាំងយើងបានចុះទៅដល់ទីតាំង និងធ្វើការស្រាវជ្រាវមុខសញ្ញាដែលប្រជាពលរដ្ឋរាយការណ៍ស្ថិតនៅ ខេត្តតាកែវ ។
ជាលទ្ធផល កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានចុះស្រាវជ្រាវ បង្រា្កបករណី ជួញដូរ -រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ២ទីតាំង៖
+ទីតាំងទី១ ស្ថិតនៅ ភូមិរមេញខាងត្បូង ឃុំរមេញ ស្រុកកោះអណ្ដែត ខេត្តតាកែវឃាត់ខ្លួនជនសង្ស័យ ០២នាក់(ប្រុស)
១-ឈ្មោះ ឆាយ សារៀម ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិ អង្គុញ ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ(ជួញដូរ-ប្រើប្រាស់)
២-ឈ្មោះ ចាន់ គន្ធា ភេទប្រុស អាយុ ៣៤ ឆ្នាំ រស់នៅភូមិប្រឡាយមាស ឃុំរមេញ ស្រុកកោះអណ្ដែត ខេត្តតាកែវ(រក្សាទុក-ប្រើប្រាស់)
+ទីតាំងទី២ ស្ថិតនៅភូមិ អង្គុញ ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ (ប្រុស)៖
១-ឈ្មោះ គង់ ហ៊ាន ហៅ ចាប ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិរវៀង ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ (ជួញដូរ-ប្រើប្រាស់)
២-ឈ្មោះ ភឹម រស្មី ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិសំរោង ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ (ប្រើប្រាស់)
*វត្ថុតាងចាប់យកបានរួមមាន៖
១-គ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន០៥កញ្ចប់ដែលមានទម្ងន់ ១៣៤,២៦ក្រាម(មួយរយសាមសិបបួនក្បៀសម្ភៃប្រាំមួយក្រាម)ថ្លឹងថ្នាំ សុទ្ធរបស់ឈ្មោះ ឆាយ សារៀម នឹង ឈ្មោះ ងយ ពក ។
២-គ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន០១កញ្ចប់ដែលមានទម្ងន់០,២៤ក្រាម(សូន្យក្បៀសម្ភៃបួនក្រាម)ថ្លឹងថ្នាំ សុទ្ធរបស់ឈ្មោះ ចាន់ គន្ធា។
៣-គ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន០៤កញ្ចប់ដែលមានទម្ងន់១,៥៥ក្រាម(មួយក្បៀសហាសិបប្រាំក្រាម)ថ្លឹងថ្នាំ សុទ្ធរបស់ឈ្មោះ គង់ ហ៊ាន ។
៤-ទូរស័ព្ទចំនួន០២គ្រឿង ។
៥-ជញ្ជីងថ្លឹងចំនួន ២គ្រឿង, ដាវ ២ដើម , កាំភ្លើងឆ្នៃ ២ដើម, ក្រដាសវីង ២សន្លឹក, វ៉េប ១ដើម ,ថង់វិចខ្ចប់ និងសម្ភារៈប្រើបាស់មួយចំនួន ។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាង បានបញ្ជូនមកកាន់ អធិការដ្ឋាននគរបាល ស្រុកទ្រាំង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕