Chelsea យល់ព្រមឱ្យ Bayern ខ្ចីជើងកីឡាករ Nicolas ក្នុងតម្លៃកំណត់ត្រាពិភពលោក

ចែករំលែក៖

ខ្សែ​ប្រយុទ្ធ Nicolas Jackson របស់ Chelsea នឹង​ទៅ​ចូល​រួម Bayern Munich ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​មួយរដូវកាលពេញជាមួយ​នឹង​ជម្រើស​ក្នុង​ការ​ទិញយកជាកីឡាករអចិន្ត្រៃយ៍។

ក្រុមតោខៀវនឹងទទួលបានថ្លៃខ្ចីជើងដំបូង ១៣ លានផោន (១៥ លានអឺរ៉ូ)ដែលជាតម្លៃខ្ពស់បំផុតមិនធ្លាប់មាន ខណៈដែលម្ចាស់ជើងឯកអាល្លឺម៉ង់មានជម្រើសទិញយកក្នុងតម្លៃខ្លួន ៥៦.២ លានផោន (៦៥ លានអឺរ៉ូ) សម្រាប់ខ្សែប្រយុទ្ធអន្តរជាតិសេណេហ្គាល់នេះ។

Jackson ដែលមានអាយុ 24 ឆ្នាំបានយល់ព្រមលើកិច្ចសន្យាមុនជាមួយ Bayern ហើយត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ដើម្បីបញ្ចប់ការផ្ទេរក្លឹប។ខ្សែប្រយុទ្ធJackson ដែលបានចូលរួមជាមួយ Chelsea ក្នុងឆ្នាំ 2023 បានឃើញឱកាសលេងរបស់គាត់មានកំណត់ដោយការមកដល់នៃខ្សែប្រយុទ្ធប្រេស៉ីល Joao Pedro និងកីឡាករអង់គ្លេស Liam Delap ។

គាត់មិនបានលេងឱ្យក្លឹបចាប់តាំងពីការបង្ហាញខ្លួនជាកីឡាករបម្រុងក្នុងជ័យជម្នះពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ពួកគេលើក្រុម Fluminense ក្នុងការប្រកួត Club World Cup កាលពីខែកក្កដា។ អតីតខ្សែប្រយុទ្ធ Villarreal នេះមានកំណត់ត្រាស៊ុតបញ្ចូលទីដ៏ល្អចំនួន 24 គ្រាប់ពីការបង្ហាញខ្លួន 65 ប្រកួតនៅ Premier League ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print