នគរបាលជំនាញព្រហ្មទណ្ឌបំបែកសំណុំរឿងឃាត…កម្មទៅលើស្រ្តីរងគ្រោះជនជាតិអង់គ្លេសនៅកោះពេជ្រ !

ចែករំលែក៖

ភ្នំពេញ ៖ អនុវត្តតាមបទនញ្ជាផ្ទាល់របស់លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកម្រិតធ្ងន់ សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌចំការមន និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានស្រាវជ្រាវស៊ើបអង្កេតឈានទៅដល់បង្រ្កាបបានស្រ្តីសង្ស័យជនជាតិកុងហ្គោ០១នាក់កាលពីវេលាម៉ោង១៦និង៣០នាទីថ្ងៃទី២៥ខែសីហាឆ្នាំ២០២៥ នៅចំណុចហាងសាឡនយីហោZOLA ផ្ទះលេខ105H ផ្លូវលេខ200 សង្កាត់បឹងរាំង ខណ្ឌដូនពេញ ដែលស្រ្តីសង្ស័យបានធ្វើសកម្មភាពយកកូនកាំបិតចាក់និងអា…ករសម្លាប់ស្ត្រីរងគ្រោះ០១នាក់ជាជនជាតិអង់គ្លេសបណ្តាលឲ្យស្លាប់ កាលពីថ្ងៃទី២៩ខែសីហាឆ្នាំ២០២៥ វេលាម៉ោង២៣និង៤០នាទី នៅចំណុចសួនច្បារមុខសាលាក្រុងកោះពេជ្រ វិថីសួនច្បារ ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

-ជនរងគ្រោះ(សព) ឈ្មោះHOPKINS JESSICA CARIAD  ភេទស្រី អាយុ34ឆ្នាំ ជនជាតិអង់គ្លេស លិខិតឆ្លងដែនលេខ133549889 ស្នាក់នៅផ្ទះជួល ស្ថិតក្នុងខណ្ឌជ្រោយចង្វារ។

ចំណែកស្រ្តីសង្ស័យឈ្មោះKIDIKILA NGANDA GLODIE ភេទស្រី អាយុ33ឆ្នាំ ជនជាតិកុងហ្គោ កាន់លិខិតឆ្លងដែនលេខOP1538331។អំពើឃាតកម្មនេះគឺមូលហេតុស្នេហាត្រីកោណ។

-បច្ចុប្បន្ន:កម្លាំងជំនាញបានបញ្ជូនជនសង្ស័យខាងលេីមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីបន្តតាមនីតិវិធី ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print