ក្នុងរយៈពេលមួយសប្តាហ៍កន្លងមក ពិភពលោកមានការប្រែប្រួលគួរឲ្យគាត់ សម្គាល់ទាំងចំណុចវិជ្ជមាននិងអវិជ្ជមាន ដែលប្រព័ន្ធផ្សព្វផ្សាយនានាលើពិភពលោក បានផ្សាយយ៉ាងគគ្រឹកគគ្រេង។ នៅក្នុងនោះមានចំណុចដែលប្រសើរបំផុតនោះគឺ ជាលើកទីមួយក្នុងរយៈពេលជាង៥០ឆ្នាំ ដែលយន្តហោះដឹកអ្នកដំណើរអាមេរិកចុះចតនៅប្រទេសគុយបា និងការដាក់ទណ្ឌ កម្មបន្ថែមទៅលើរុស្ស៊ីពីប្រទេសលោកខាង លិច ព្រមទាំងការដកតំណែងប្រធានាធិបតី ប្រេស៊ីល…។
គុយបាទទួលស្វាគមន៍អ្នកដំណើរសហរដ្ឋអាមេរិកលើកដំបូងក្រោយរយៈពេលជាង៥០ឆ្នាំ
អ្នកដំណើរនៅលើជើងហោះហើរជា ប្រវត្តិសាស្ត្រដំបូងបង្អស់ពីសហរដ្ឋអាមេរិក ទៅកាន់ប្រទេសគុយបាភាគច្រើនគឺអ្នកសារព័ត៌មានប្រធានក្រុមហ៊ុនអាកាសចរណ៍ រួមជាមួយអ្នកដំណើរផ្សេងទៀតប្រមាណ៦០នាក់។
នៅព្រឹកថ្ងៃទី៣១ ខែសីហា យន្តហោះ លេខ Flight 387 របស់ក្រុមហ៊ុនអាកាស ចរណ៍អាមេរិក Jet Blue ដឹកអ្នកដំណើរ ១៥០នាក់បានចុះចតនៅក្នុងអាកាសយាន ដ្ឋានអន្តរជាតិ Santa Clara ប្រទេសគុយបាក្រោយពីហោះហើរ៤៥នាទីពីអាកាសយាន ដ្ឋាន Ft Lauderdale រដ្ឋ Florida សហរដ្ឋ អាមេរិក។ នេះជាការហោះហើរលើកដំបូងបង្អស់ពីអាមេរិកទៅកាន់គុយបាក្រោយ រយៈពេលជាង៥០ឆ្នាំកន្លងមក។
អាកាសយានិកបញ្ជាយន្តហោះទាំងពីររូបគឺជាពលរដ្ឋអាមេរិកដើមកំណើតគុយបា។ ការទៅដល់របស់យន្តហោះមកពីអាមេរិកគឺជាតំណាងនៃទំនាក់ទំនងការបរទេស ដ៏ល្អប្រសើរឡើងវិញចាប់តាំងពីឆ្នាំ២០១៥ ដែលប្រទេសទាំងពីរបានតភ្ជាប់ទំនាក់ទំនងគ្នា៕
អាមេរិកបង្កើនការដាក់ទណ្ឌកម្មប្រទេសរុស្ស៊ីដោយសារវិបត្តិអ៊ុយក្រែន
ក្រសួងហិរញ្ញវត្ថុអាមេរិកកាលពីថ្ងៃទី១ ខែកញ្ញា បានប្រកាសដាក់ទណ្ឌកម្មរុស្ស៊ី បន្ថែមទៀតពាក់ព័ន្ធនឹងវិបត្តិអ៊ុយក្រែនដែល កាន់តែតានតឹងនាពេលកន្លងមកថ្មីៗ។ តាម ការប្រកាសអាមេរិកនឹងដាក់ទណ្ឌកម្មបន្ថែម ទៅលើក្រុមហ៊ុនរុស្ស៊ីចំនួនពីរទៀតគឺក្រុម ហ៊ុនសាងសង់ស្ពាន Mostotrest និង SGM -Most ដែលកំពុងតែសាងសង់ស្ពានតភ្ជាប់រវាងតំបន់គ្រីមៀនឹងរុស្ស៊ី ។
ទន្ទឹមនឹងនោះក្រុមហ៊ុនសាខារបស់ Gasprom រុស្ស៊ីក៏ទទួលរងការដាក់ទណ្ឌ កម្មបន្ថែមនេះដែរ។ ជាមួយគ្នានោះអឺរ៉ុប ក៏បានពន្យារពេលដាក់ទណ្ឌកម្មទៅលើ ប្រទេសរុស្ស៊ីបន្ថែម៦ខែទៀត ។
កន្លងមកអធិការបតីអាល្លឺម៉ងលោក ស្រី Angela Merkel បានប្រកាសថា អាល្លឺ ម៉ង់មានបំណងចង់លុបចោលទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីនៅពេលដែលមានការ រីកចម្រើនក្នុងការអនុវត្តកិច្ចព្រមព្រៀង Minsk នៅភាគខាងកើតអ៊ុយក្រែន ។
ដើម្បីតបតនឹងការដាក់ទណ្ឌកម្មរបស់លោកខងលិចប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានចុះហត្ថលេខាពន្យារ ពេលការនាំចូលស្បៀងអាហារពីអឺរ៉ុបបន្តទៀត ក្នុងនោះក៏មានវិស័យកសិកម្មផង ដែរ។ តាមច្បាប់រុស្ស៊ីនឹងពន្យារពេលនាំចូល ពីអឺរ៉ុបរហូតដល់បំណាចឆ្នាំ២០១៧ ដើម្បីធានាដល់សន្តិសុខរបស់រុស្ស៊ី៕
ប្រធានាធិបតីប្រទេសប្រេស៊ីលលោកស្រី Dilma Rousseff ត្រូវបានសភាដកតំណែង
ប្រធានាធិបតីប្រេស៊ីលលោកស្រី Dilma Rousseff ត្រូវបានព្រឹទ្ធសភាបញ្ចប់ តំណែងក្រោយការចោទសួរនិងផ្តន្ទាទោស នៅក្នុងរដ្ឋសភាបញ្ចប់ការកាន់តំណែង រយៈពេល១៣ឆ្នាំរបស់គណបក្សពលក រនៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ។
កាលពីថ្ងៃទី៣១ ខែសីហា សមាជិក ព្រឹទ្ធសភាប្រេស៊ីលបានបោះឆ្នោតគាំទ្រ ដកតំណែងប្រធានាធិបតីពីលោកស្រី Dil-ma Rousseff ក្រោយពេលលោកស្រីទទួល រងការចោទប្រកាន់ពីបទបំពានច្បាប់មូលនិធិនិងអំពើពុករលួយ។ លោកស្រីនឹងត្រូវហាមមិនឲ្យចូលប្រឡូកក្នុងឆាកនយោ បាយរយៈពេល៨ឆ្នាំផងដែរ។
អនុប្រធានាធិបតីលោក Michel Temer នឹងឡើងកាន់តំណែងប្រធានាធិបតីជំនួសលោកស្រីរូសេហ្វរហូតដល់បញ្ចប់អាណត្តិ។ លោក Temer ជាមេដឹកនាំគណបក្សប្រជាធិបតេយ្យប្រេស៊ីលបានសន្យាថា នឹងដឹកនំាប្រេស៊ីលឲ្យរួចផុតពីវិបត្តិនយោបាយ និង សេដ្ឋកិច្ចនាពេលនេះ។
ការបោះឆ្នោតកាលពីថ្ងៃពុធកន្លងមកគឺជាការបញ្ចប់ការចោទប្រកាន់ទោសទៅលើលោកស្រីប្រធានាធិបតីអូសបន្លាយជាច្រើនខែកន្លងមក។ កាលពីថ្ងៃទី១២ ខែ ឧសភា លោកស្រី រូសេហ្វ ត្រូវបានសភា ព្យួរអភ័យឯកសិទ្ធិដើម្បីចោទប្រកាន់ទោស ទៅលើលោកស្រី៕
អ៊ុយក្រែនចេញបញ្ជាចាប់រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី
អ៊ុយក្រែនបានចេញបញ្ជាចាប់រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីនិងមន្ត្រីជាន់ខ្ពស់១៧រូបផ្សេងទៀតពីបទបំផ្លាញសន្តិសុខ ជាតិអ៊ុយក្រែន។
រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីលោក Sergey Shoigu កំពុងប្រឈមនឹងការតាមចាប់ខ្លួនរបស់តុលាការទីក្រុងគៀវដោយសារតែបានបំផ្លាញដល់សន្តិសុខស្ថិរភាពអ៊ុយក្រែន។ នៅក្នុងសេចក្តីប្រកាសរបស់តុលាការបានបញ្ជាក់ថា «មិនត្រូវរក្សាឃុំខ្លួន មនុស្សដែលត្រូវចាប់លើសពី៣៦ម៉ោងឬ ប្រគល់ទៅឲ្យក្រុមស្រាវជ្រាវ»។
ដីកាចាប់ ខ្លួននោះមានប្រសិទ្ធភាពរហូតដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ ។ កាលពីថ្ងៃទី ២២ ខែសីហា ចៅក្រមយោធាអ៊ុយក្រែនបានចាប់ផ្តើមចោទប្រកាន់រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីលោក Shoigu និងមន្ត្រី ជាន់ខ្ពស់១៧រូបផ្សេងទៀតដោយចោទ ប្រកាន់ថា បានប្រឆាំងនឹងសន្តិសុខជាតិ អ៊ុយក្រែន៕
ប្រែសម្រួល៖ ម៉ែវ សាធី