ទីផ្សារការលក់រថយន្តនៅប្រទេសកូរ៉េខាងត្បូងបានធ្លាក់ចុះដោយសារការធ្វើបាតុកម្មរបស់កម្មករ

ចែករំលែក៖

ការលក់រថយន្តក្នុងស្រុករបស់ក្រុមហ៊ុនកូរ៉េខាងត្បូងបានធ្លាក់ចុះកាលពីខែមុន ដោយសារតែការធ្វើបាតុកម្មរបស់កម្មករនៅក្នុងក្រុមហ៊ុនផលិតរថយន្ត Hyundai Motor និងដោយសារតែការកាត់បន្ថយពន្ធបណ្តោះអាសន្នលើរថយន្តត្រូវបានបញ្ចប់។

ក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកចំនួន ៥ ដែលរួមមានក្រុមហ៊ុន Hyundai ក្រុម ហ៊ុន Kia ក្រុមហ៊ុន GM Korea ក្រុមហ៊ុន Renault Samsung និងក្រុមហ៊ុន Ssang yong បានលក់រថយន្តសរុបចំនួន៦៤១.៧៦១ គ្រឿងទូទាំងសកលលោកក្នុងខែសីហា ពោលគឺកើនឡើង៣,១ភាគរយបើធៀប នឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការលក់រថយន្តក្នុងស្រុកបានធ្លាក់ចុះ ១០,៦ភាគរយដល់ចំនួន១០៧.៦៧៧ គ្រឿងក្នុងខែសីហានេះខណៈដែលការនាំចេញវិញកើនឡើង ៦,៣ភាគរយដល់ចំនួន ៥៣៤.០៨៩៤គ្រឿងបើធៀបនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំមុន។
ការធ្លាក់ចុះនៃតម្រូវការក្នុងស្រុកនេះដោយសារតែកម្មកររបស់ក្រុមហ៊ុន Hyundai បានបន្តធ្វើបាតុកម្មកាលពីខែមុន ដែលធ្វើឱ្យមានការពន្យារការផលិតនៅក្នុងក្រុមហ៊ុនដ៏ធំរបស់ប្រទេសកូរ៉េខាងត្បូងនេះ។
នៅខែមិថុនាការបញ្ចប់កាត់បន្ថយពន្ធបណ្តោះអាសន្នលើរថយន្តត្រូវបានធ្វើឡើងដែលនេះបានធ្វើឱ្យការលក់រថយន្តស្រុតធ្លាក់ចុះ។

ការលក់រថយន្តក្នុងស្រុករបស់ក្រុមហ៊ុន Hyundai បានធ្លាក់ចុះ១៧,៦ភាគ រយនៅក្នុងខែសីហាដល់ចំនួន៤២.១១២គ្រឿង។ ការលក់រថយន្តបរទេសនិងការលក់រថយន្តសកលលោកបានធ្លាក់ចុះ ៣,១ភាគរយដល់ចំនួន៣៤៨.៤៤៧គ្រឿងកាលពីខែមុននេះ។

ក្រុមហ៊ុនផលិតរថយន្ត Kia Motors ត្រូវបានគេមើលឃើញថា ការលក់រថយន្តសកលលោករបស់ខ្លួនបានកើនឡើង១២,២ភាគរយដល់ចំនួន ២១៩.៩២៥គ្រឿង។ ការលក់នៅបរទេសកើនឡើង១៨,៣ភាគ រយដល់ចំនួន១៨២.៥២២គ្រឿង ប៉ុន្តែការលក់ក្នុងស្រុករបស់ក្រុមហ៊ុននេះវិញមាន ចំនួន៣៧.៤០៣គ្រឿងពោលគឺធ្លាក់ចុះ ១០,៤ភាគរយបើធៀបនឹងឆ្នាំមុន។

ការនាំចេញរបស់ក្រុមហ៊ុន GM Korea បានកើនឡើង៥ភាគរយដល់ចំនួន២៣,១៩៨គ្រឿង ប៉ុន្តែការលក់រថយន្តក្នុងស្រុក វិញបានធ្លាក់ចុះ៧,៧ភាគរយដល់ចំនួន ១២.៧៧៣គ្រឿង។
ការលក់រថយន្តក្នុងស្រុករបស់ក្រុមហ៊ុន Renault Samsung បានកើនឡើង ២៤,៤ភាគរយដោយសារតែតម្រូវការខ្លាំងលើរថយន្ត SM6។

ការលក់រថយន្ត Ssangyong ទាំងក្នុង ស្រុកនិងបរទេសមានចំនួនសរុប១២.១៧៨គ្រឿងនៅក្នុងខែសីហាពោលគឺកើនឡើង ១៣,១ភាគរយដោយសារតែតម្រូវការរថយន្ត Tivoli និងSUV នៅទីផ្សារក្នុងស្រុក៕

hyundai-motors-group

ដោយ៖ រ័ត្ន

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print