ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំរបស់ក្រសួងការ ពារជាតិកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ លោកនាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការក្រសួងការពារជាតិបាន រំលឹកដល់នាយទាហានគ្រប់ស្ថាប័នកងឯក ភាពត្រូវដាស់តឿនដល់នាយទាហានក្រោម ឱវាទចូលរួមបំពេញកាតព្វកិច្ចជាពលរដ្ឋ ល្អក្នុងប្រទេសប្រកាន់របបប្រជាធិបតេយ្យ សេរី ពហុបក្ស ចូលរួមចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់ៗគ្នាដើម្បីជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ ។
ការលើកឡើងនេះត្រូវបានថ្នាក់ដឹកនាំ នានាសាទរក្នុងកិច្ចប្រជុំប្រចាំខែសីហា និង ដាក់ចេញទិសដៅប្រចាំខែកញ្ញារបស់ ក្រសួងការពារជាតិ ។
លោកនាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋ េលខាធិការក្រសួងការពារជាតិបានលើក ឡើងពីការណែនាំរបស់ គ.ជ.ប ដល់មន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពល រដ្ឋ ពិសេសក្រុមការងារចុះពង្រឹងមូលដ្ឋាន ត្រូវណែនាំប្រជាពលរដ្ឋចុះឈ្មោះបោះ ឆ្នោតឲ្យបានគ្រប់ៗគ្នាដោយភ្ជាប់ទៅជា មួយសៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ ឬឯកសារពាក់ព័ន្ធ មានថេរវេលា៣ខែ ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នាំ២០១៦ឲ្យបានទាន់ពេលវេលា និងគ្រប់ៗគ្នា ។
ក្នុងនោះបញ្ហាដទៃទៀតមានដូចជា ការបង្ក្រាបទប់ស្កាត់ ការដឹកជញ្ជូនឈើ ខុសច្បាប់ ការកាប់ទន្ទ្រានព្រៃយកដីធ្វើជា កម្មសិទ្ធិ ការជួញដូរសត្វព្រៃគ្រប់ប្រភេទពី សំណាក់ឈ្មួញ និងប្រជាពលរដ្ឋមួយចំនួន សមត្ថកិច្ចត្រូវចូលរួមទប់ស្កាត់ពេលខ្លះមានលក្ខណៈតូចតាច ប៉ុន្តែអាចរាលដាលដល់ ធំនៅពេលយើងចេះតែបណ្តោយ ។
ក្នុងនោះដែរជាគោលការណ៍និងស្នើ សុំទៅថ្នាក់ដឹកនាំក្រសួងការពារជាតិដើម្បី ផ្សព្វផ្សាយច្បាប់ទប់ស្កាត់បទល្មើសព្រៃ ឈើដល់មេបញ្ជាការកងឯកភាពតាម ប្រសាសន៍របស់សម្តេចតេជោផងដែរ ៕
ដោយ៖ សុខដុម