ឯកអគ្គរដ្ឋទូត​ចិនប្រចាំកម្ពុជា៖​ ចិន ជាប្រទេសផ្ដល់ជំនួយ មុនគេ និងច្រើនជាងគេ ដល់កម្ពុជា ក្នុងជម្លោះព្រំដែន កម្ពុជា-ថៃ

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ វ៉ាង​ វិនពីន​ ឯកអគ្គរដ្ឋទូត​ចិនប្រចាំកម្ពុជា​ បានបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុកនា​រាត្រីថ្ងៃទី២​ ខែកញ្ញា ឆ្នាំ២០២៥ថា៖ “ប្រទេសចិនគឺជាប្រទេសដំបូងគេដែលផ្តល់ជំនួយដល់កម្ពុជាបន្ទាប់កាលពីមានជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ក៏ជាប្រទេសដែលបានផ្តល់ជំនួយច្រើនជាងគេផងដែរ។

ឯកអគ្គរដ្ឋទូត​ចិនប្រចាំកម្ពុជា​ បានបញ្ជាក់​ថា​ ប្រទេសចិនគឺជាដៃគូដែលអាចទុកចិត្តបានរបស់កម្ពុជាទាំងកាលពីអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល”។

គួរ​បញ្ជាក់​ថា​ រដ្ឋាភិបាលទីក្រុងប៉េកាំងបានប្រកាសផ្តល់ជំនួយប្រមាណជាង ២០លានយ័ន ឬជិត ៣លានដុល្លារអាមេរិក ដល់ជនភៀសសឹកនៅប្រទេសកម្ពុជា ដែលរងគ្រោះពីការឈ្លានពានរបស់កងទ័ពថៃ។

ការផ្តល់ជំនួយនេះធ្វើឡើងក្នុងជំនួបរវាង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និង លោក ស៊ី ជីងពីង ប្រធានាធិបតីចិន នៅក្រៅកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក (SCO) ក្នុងទីក្រុងធានជីង ប្រទេសចិន កាលពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print