លោក ទូច គង្គា ត្រូវបានតែងតាំងជាអភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង ជាមួយនឹងមន្ត្រី២រូបទៀត !

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ លោក អ៊ុត សំអន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធី ប្រកាសចូលកាន់មុខតំណែង អភិបាលរង ខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពីលោក អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត ថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ជាច្រើនរូប។

មានប្រសាសន៍ក្នុងឱកាសនោះ លោក អ៊ុត សំអន បានបញ្ជាក់ថា៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងបន្តវេនដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមជាមួយនឹងការចង្អុលបង្ហាញណែនាំជាប្រចាំ ពីសំណាក់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងការចូលរួមគាំទ្រអនុវត្តពីគ្រប់សមាសភាពពាក់ព័ន្ធ ក្នុងការអនុវត្តវិធានការនានា ដែលបានដាក់ចេញ ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់។

ជាមួយគ្នានោះ លោកបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សា គណៈអភិបាលក្រុង អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានជំរុញអភិវឌ្ឍ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខសណ្ដាប់សាធារណៈសង្គម បានល្អប្រសើរ។
លោក សរ សុពុត្រា បានមានប្រសាសន៍ថាក្នុងនាមក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត បានចូលរួមអបអរសាទរ និងមានសេចក្ដីសង្ឃឹម ជឿជាក់យ៉ាងមុតមាំថា៖ អភិបាលរងខេត្ត ដែលបានប្រកាសចូលកាន់មុខតំណែងនៅថ្ងៃនេះ នឹងអនុវត្តតួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនប្រកបដោយការសហការសាមគ្គីភាព និងឯកភាពផ្ទៃក្នុង និងចូលរួមចំណែក ធ្វើឱ្យការអនុវត្ត ការងារ កាន់តែមានប្រសិទ្ធភាព ដើម្បីជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល លើកកម្ពស់ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍ ឱ្យកាន់តែមានការរីកចម្រើន ប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គម ឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងសំណូមពរជាក់ស្តែងពិតប្រាកដ របស់ប្រជាពលរដ្ឋ ។

សូមបញ្ជាក់ជូនថា៖
១ -លោក ទូច គង្គា ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៤ តែងតាំងជាអភិបាលរងខេត្តស្ទឹងត្រែង
២-លោកស្រី វិន សុីធួន ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៦ មកពីអភិបាលរង ខេត្តមណ្ឌលគិរី មកជាអភិបាលរងខេត្តស្ទឹងត្រែង
២-លោក ម៉ែន គុង នាយករង រដ្ឋបាលសាលាខេត្ត ជាអភិបាលរងខេត្តស្ទឹងត្រែងដែលពិធីនេះ ធ្វើឡើងនៅសាលប្រជុំខេត្តស្ទឹងត្រែង ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print