អភិបាលខេត្តស្ទឹងត្រែង ចេញសេចក្តីណែនាំស្តីពីការរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ ពិធីបុណ្យនេះ ប្រារព្ធឡើងដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធនៃ អ្នកមានគុណទាំងឡាយ មានមាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយាចារ្យ បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិ ទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ។ ម្យ៉ាងទៀត ក៏ជាឱកាសដ៏ល្អសម្រាប់ ការជួបជុំឪពុកម្តាយ បងប្អូនញាតិមិត្ត សាច់សារលោកហិតដែលរស់នៅទីផ្សេងគ្នា អាចស្វែងយល់បានពី សុខទុក្ខ និងដំណើរប្រព្រឹត្តទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរវាងគ្នានឹងគ្នាទៅវិញទៅមក ព្រមទាំងអាច បង្កើនបាននូវសាមគ្គីភាពដ៏ទូលំទូលាយផង។

ឆ្នាំនេះ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នឹងប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥។

ឆ្នាំនេះ រដ្ឋបាលខេត្តស្ទឹងត្រែង នឹងប្រារព្ធពិធីកាន់បិណ្ឌ១ប្រព្រឹត្តទៅនៅថ្ងៃចន្ទ១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ នៅវត្តស្រះកែវមុនីវណ្ណ ហៅវត្តលើ។ យោងតាមផែនការណែនាំលេខ១០/២០២៥គ.ជ.ប.អ.ចុះថ្ងៃព្រហស្បតិ៍៦កើតខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិរៀបចំ បុណ្យជាតិ-អន្តរជាតិដើម្បីចូលរួមអបអរសាទរពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងបុណ្យកឋិនទានឱ្យបាន អធិកអធមស្របតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា និងធានាបាននូវសន្តិសុខ សុវត្ថិភាព និង សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ រដ្ឋបាលខេត្តសូមធ្វើការណែនាំដូចខាងក្រោម៖

១- មន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ គ្រឹះស្ថានសិក្សា ក្រុមហ៊ុន រោងចក្រ សហគ្រាស រមណីយដ្ឋាន ទីតាំងអាជីវកម្ម គ្រប់ប្រភេទ និងគេហដ្ឋានបងប្អូនប្រជាពលរដ្ឋ ទាំងអស់ ត្រូវ៖

– តុបតែងលម្អ លើកទង់ជាតិ ទង់សាសនា ទង់ជ្វាលា ទង់ព្រះមហាក្សត្រ និងចងបដាពាក្យ ស្លោក អមដោយការតុបតែងលម្អរចនា បំភ្លឺភ្លើងពណ៌ចម្រុះនៅតាមបណ្តាមន្ទីរ អង្គភាព ទីតាំងអាជីវកម្ម និងគេហដ្ឋានរបស់ខ្លួនឱ្យបានផុលផុស និងស្រស់ស្អាត

– សម្រាប់ក្រុមហ៊ុន រោងចក្រ សហគ្រាស រមណីយដ្ឋាន និងទីតាំងអាជីវកម្មគ្រប់ប្រភេទ សូមរៀបចំបំពាក់ខ្សែភ្លើងពណ៌បំភ្លឺ និងដាក់គោមភ្លើងបំភ្លឺនៅតាមរបងមុខអគារ ឬតាម ជញ្ជាំងអគារឬដើមឈើនិងទីតាំងអាជីវកម្មរបស់ខ្លួនដោយអាចរៀបចំរចនាខ្សែភ្លើងពណ៌ចម្រុះ ឱ្យចេញជាអក្សរផុសឡើង ដើម្បីបង្កើនសោភ័ណភាពឱ្យកាន់តែស្រស់ស្អាត។ ជាមួយគ្នានេះដែរ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ គ្រឹះស្ថានសិក្សា ក្រុមហ៊ុន រោងចក្រ សងគ្រាស និងទីតាំងអាជីវកម្មគ្រប់ប្រភេទ ត្រូវផ្សព្វផ្សាយអំពីខ្លឹមសារនៃពិធីបុណ្យនេះឱ្យបានជ្រួតជ្រាប ទូលំទូលាយ និងត្រូវបំផុសលើកទឹកចិត្តបង្កលក្ខណៈងាយស្រួលដល់មន្ត្រី បុគ្គលិកក្រោមឱវាទជាពុទ្ធសាសនិក បានចូលរួមបំពេញកុសលជាប្រពៃណីនៅតាមវត្ត អារាម ឬនៅក្នុងអង្គភាពរបស់ខ្លួន ព្រមទាំងបានជួបជុំក្រុមគ្រួសារតាមបំណងប្រាថ្នា។

២- រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ត្រូវ៖

– រៀបចំឲ្យមានកម្មវិធីកាន់បិណ្ឌសម្រាប់ថ្នាក់ដឹកនាំរដ្ឋបាលក្រុងស្រុក មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ នៅទីតាំងវត្តអារាមក្នុងមូលដ្ឋានឲ្យបានអាជីកអាធម

— រក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងពេលបោះបាយបិណ្ឌនៅតាមវ ងពេលបោះបាយបិណ្ឌនៅតាមវត្តអារាម ចៀសវាងការបង្ក បាតុភាពមិនសមរម្យណាមួយដែលប៉ះពាល់ដល់ជំនឿដែលមានយូរលង់មកហើយ

– ត្រៀមចាត់កម្លាំងការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងសម្រួលចរាចរណ៍ យានយន្តពុទ្ធបរិស័ទចូលក្នុងបរិវេណវត្តអារាមឱ្យបានឆាប់រហ័ស ចៀសវាងការកកស្ទះ ចរាចរណ៍នៅតាមដងផ្លូវមុខវត្តអារាម

– យកចិត្តទុកដាក់ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពនៅ តាមមូលដ្ឋានរបស់ខ្លួន និងណែនាំប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់លើការអុជទៀន ធូបការប្រើប្រាស់ភ្លើង ភ្លើងចង្ក្រាន អគ្គិសនី ដែលអាចនាំឱ្យមានគ្រោះអគ្គិភ័យណាមួយ កើតឡើងជាយថាហេតុ

– ហាមឃាត់ និងទប់ស្កាត់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងសកម្មភាពផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ឬបង្កគ្រោះថ្នាក់ ដល់អ្នកដំណើរគ្រប់ប្រភេទ

– យកចិត្តទុកដាក់ប្រមូលសំរាមតាមទីតាំងប្រមូលសំរាម និងដឹកជញ្ជូនសំរាមឱ្យបានទៀងទាត់ តាមពេលវេលាកំណត់ ដើម្បីធានាបាននូវបរិស្ថាន និងអនាម័យស្អាត។

៣- មន្ទីរធម្មការ និងសាសនាខេត្ត ត្រូវ៖

– សហការជាមួយរដ្ឋបាលខេត្តដើម្បីរៀបចំពិធីកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌ សម្រាប់ថ្នាក់ដឹកនាំ ខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់

– ណែនាំដល់គ្រប់វត្តអារាម ត្រូវចាត់ចែងបោសសម្អាតបូជនីយដ្ឋាន ចេតិយ ស្តូប និងកន្លែង តម្កល់អដ្ឋិធាតុបងប្អូនជនរួមជាតិដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ សម្អាតអនាម័យ បរិស្ថានក្នុងបរិវេណវត្តអារ៉ាម និងត្រូវរៀបចំតុបតែងលម្អទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក និងរចនាដោយបំភ្លឺ ភ្លើងពណ៌ចម្រុះឱ្យ បានសមរម្យ

– សហការជាមួយរដ្ឋបាលក្រុង ស្រុក ដើម្បីកំណត់យកទីតាំង ឬវត្តអារាមណាមួយក្នុងការ រៀបចំពិធីបង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធជនរួមជាតិ និងបុព្វបុរសយុទ្ធជន ដែលបានពលីក្នុងបុព្វហេតុជាតិមាតុភូមិ ស្របតាមប្រពៃណីព្រះពុទ្ធសាសនា។

៤- មន្ទីរព័ត៌មានខេត្ត ត្រូវ ៖

– ចាត់តាំងការចុះយកព័ត៌មាន និងផ្តិតរូបភាពនៅតាមវត្តអារាម ធ្វើការតាមដានស្វែងយល់ ស្រាវជ្រាវប្រវត្តិខ្លឹមសារនិងសកម្មភាពនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងអំពីរបៀបរបប ស្លៀកពាក់អាកប្បកិរិយា ដែលត្រូវប្រកាន់យកក្នុងពេលចូលរួមពិធីបុណ្យនេះជា នៅក្នុងទីវត្តអារាម និងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយក្នុងរយៈពេលរៀបចំពិធីបុណ្យ កាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌ ។

៥- មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ត្រូវ ៖

– រៀបចំផែនការការពារសុខភាព ដោយត្រូវត្រៀមក្រុមគ្រូពេទ្យ ឱសថ សម្ភារបរិក្ខារសុខាភិបាល និងរថយន្តគិលានសង្គ្រោះប្រចាំការតាមការចាំបាច់ នៅតាមទីតាំងវត្តអារាម ឬទីប្រជុំជន ឬទីតាំងគោលដៅអាទិភាពនានា ដើម្បីត្រៀមជួយសង្គ្រោះបងប្អូនដែលមានបញ្ហាសុខភាព ឱ្យបានទាន់ពេលវេលា។

៦-មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវ ៖

– រៀបចំតុបតែងលម្អបំភ្លឺភ្លើងតាមបណ្តាសួនច្បារ និងតាមដងផ្លូវនានាឱ្យបានសមរម្យ ដំឡើង ឬកែលម្អរបាកាត់ទទឹងផ្លូវនៅតាមខ្សែផ្លូវសំខាន់ៗក្នុងទីប្រជុំជន លាងសម្អាតផ្លូវ សំខាន់ៗក្នុងទីប្រជុំជនក្រុង ដើម្បីធានានូវបរិស្ថាន និងសោភណ្ឌភាពស្រស់ស្អាត និង ចូលរួមអបអរសាទរពិធីបុណ្យនេះ។

៧- មន្ទីរទេសចរណ៍ខេត្ត ត្រូវផ្សព្វផ្សាយ និងណែនាំដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ពិសេស សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងរមណីយដ្ឋានទេសចរណ៍នានា ត្រូវ៖

– យកចិត្តទុកដាក់លើការងារសន្តិសុខ និងសុវត្ថិភាពជូនភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលបានមកស្នាក់នៅ ចូលកម្សាន្ត ឬបរិភោគអាហារ និងអនាម័យម្ហូបអាហារឱ្យបានល្អ ប្រសើរ សម្អាតអនាម័យ-បរិស្ថាន និងទុកដាក់-វេចខ្ចប់សំរាមតាមលក្ខណៈបច្ចេកទេស និង ត្រូវបញ្ចេញតាមពេលវេលាកំណត់ឱ្យបានត្រឹមត្រូវ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ ការប្រមូលសំរាម ហើយធានាបាននូវអនាម័យ បរិស្ថានស្អាត។

៨- ស្នងការដ្ឋាននគរបាលខេត្ត ត្រូវ ៖

– សហការជាមួយបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រៀបចំ និងអនុវត្តផែនការការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និង របៀបរៀបរយសង្គមឱ្យបានល្អប្រសើរ ទាំងមុនពេល អំឡុងពេល និងក្រោយពេលរៀបចំពិធីបុណ្យ ដើម្បីធានាឱ្យបងប្អូនប្រជា ពលរដ្ឋបានចូលរួមក្នុងពិធីបុណ្យ ប្រកបដោយសុវត្ថិភាព បំពេញកុសលជាប្រពៃណីនៅ តាមវត្តអារាម និងភាពសប្បាយរីករាយនៅគ្រប់ទីកន្លែង។ ជាមួយគ្នានេះ ត្រូវយកចិត្ត ទុកដាក់ និងជួយសម្រួលចរាចរណ៍នៅតំបន់គោលដៅដែលមានការកកស្ទះខ្លាំង ទប់ស្កាត់ បង្ការបទល្មើស និងសកម្មភាពល្មើសច្បាប់គ្រប់ប្រភេទ។ ដោយឡែកស្នងការដ្ឋាននគរបាល ខេត្ត ត្រូវចាត់តាំងក្រុមការងារបច្ចេកទេសពន្លត់អគ្គិភ័យ និងត្រៀមរថយន្តពន្លត់អគ្គិភ័យ ឱ្យបានគ្រប់គ្រាន់ ដើម្បីប្រចាំការជួយសង្គ្រោះបន្ទាន់ នៅពេលមានបញ្ហាគ្រោះអគ្គិភ័យ កើតឡើងជាយថាហេតុ។

ទទួលបានផែនការណែនាំនេះ ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រុមហ៊ុន រោងចក្រ-សហគ្រាស មូលដ្ឋានទីតាំង អាជីវកម្ម និងប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តស្ទឹងត្រែងត្រូវចាត់ចែងផ្សព្វផ្សាយ និងអនុវត្តឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print