បុរសម្នាក់បើកម៉ូតូយ៉ាងលឿនផ្លូវកោងទៅបុកខឿនចិញ្ចើមផ្លូវបណ្ដាលអោយស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ

ចែករំលែក៖

ភ្នំពេញៈ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុខណៈជិះម៉ូតូមួយគ្រឿងយ៉ាងលឿនផ្លូវកោងទៅបុកខឿនចិញ្ចើមផ្លូវ ហេតុការណ៍នេះកើតឡើងម៉ោង៣រសៀល ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវសំរោង ក្នុងសង្ដាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

    សព ជនរងគ្រោះ មានឈ្មោះ គួរ អាយុ៤២ឆ្នាំ  មានស្រុកកំណើត  ខេត្តកំពង់ឆ្នាំង។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថាមុនពេលកើតហេតុគេឃើញរងគ្រោះខាងលើបានបើកម៉ូតូមួយគ្រឿងម៉ាក់ហុងដាបានបើកក្នុងល្បឿនយ៉ាងលឿនផ្លូវកោងទៅបុកខឿនចិញ្ចើមផ្លូវពេញទំហឹងបណ្ដាលអោយជនរងគ្រោះបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យកម៉ូតូរងគ្រោះទៅរក្សាទុកសិន។

ចំណែកជនរងគ្រោះត្រូវបានគេដឹកយកទៅស្រុកកំណើតដេីម្បីប្រគល់អោយក្រុមគ្រួសារសពដើម្បីធ្វេីបុណ្យតាមប្រពៃណីផងដែរ។ដោយ:ជីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print