ប៉ុនប៉ងចាប់ប្អូនថ្លៃស្រីអាយុ១៤ឆ្នាំរំលោភមិនបានសម្រេច ម្តាយក្មេកប្តឹងនគរបាលឃាត់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសជាបងថ្លៃម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកឱរ៉ាល់ឃាត់ខ្លួន ខណៈដែលប្រពន្ធនិងម្តាយក្មេកមិននៅផ្ទះ ពេលនោះបងថ្លៃប៉ុនប៉ងចាប់ប្អូនថ្លៃស្រីអាយុ១៤ឆ្នាំរំលោភប៉ុន្តែមិនបានសម្រេច ដោយនាងរត់គេចខ្លួនទៅផ្ទះជីដូនទាន់ពេលវេលា។

ការឃាត់ខ្លួនបុរសជាបងថ្លៃល្មោភកាមប៉ុនប៉ងចាប់ រំលោភប្អូនថ្លៃ បានកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចភូមិអន្លង់សង្កែ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចខេត្តកំពង់ស្ពឺបានឱ្យដឹងថា បុរសជាបងថ្លៃល្មោភកាមដែលនគរបាលឃាត់ខ្លួនមាន ឈ្មោះ ថា ថាច ហៅប៊ី  អាយុ២៥ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិអន្លង់សង្កែ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ រីឯជនរងគ្រោះជាប្អូនថ្លៃ អាយុ១៤ឆ្នាំ រស់នៅក្នុងភូមិ~ឃុំខាងលើ។

សមត្ថកិច្ចខេត្តកំពង់ស្ពឺបានបន្តថា មុនពេលឈានទៅដល់ឃាត់ខ្លួនបុរសជាបងថ្លៃខាងលើ កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចក្នុងផ្ទះភូមិអន្លង់សង្កែ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានករណីប៉ុងប៉ងរំលោភសេពសន្ថវ: មួយកើតឡើងដែលមានជនសង្ស័យ ឈ្មោះ ថា ថាច ហៅប៊ីភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិ~ឃុំកើតហេតុខាង លើ បានធ្វើសកម្មភាពស្រាតខោឡើងដេកឱប និងបំណងចាប់រំលោភជនរងគ្រោះ អាយុ១៤ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា (ត្រូវជាប្អូនថ្លៃស្រី) ប៉ុន្តែរំលោភមិនបានសម្រេចដោយសារក្មេងស្រីរងគ្រោះរើបំរាស់រួច រត់ចេញទៅផ្ទះរបស់បងជីដូនមួយនិងជីដូន នៅក្បែរនោះ។

សមត្ថកិច្ចខេត្តកំពង់ស្ពឺបន្តទៀតថា ក្រោយកើតហេតុក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ម្តាយពីដំណើររឿងទាំងអស់។ ពេលនោះម្តាយបានទៅដាក់ពាក្យបណ្តឹងដើម្បីឱ្យនគរបាលស្រុកឱរ៉ាល់ធ្វើការអន្តរាគមន៍។

ក្រោយពីទទួលបានបណ្ដឹងពីឈ្មោះ ម៉ឺន  ផល ភេទស្រី អាយុ៤៥ឆ្នាំ ជាម្តាយក្មេងស្រីរងគ្រោះ(និងជាម្តាយក្មេកបុរសល្មោភកាមខាងលើ) កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ រួមជាមួយកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលតាសាល ក៏បានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង៧ព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ ២០២៥ ទើបឃាត់ខ្លួនជនសង្ស័យជាបងថ្លៃខាងលើយកទៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីសាកសួរ។

សមត្ថកិច្ចខេត្តកំពង់ស្ពឺបានបញ្ជាក់ថា បន្ទាប់ពីសាកសួរ ជនសង្ស័យជាបងថ្លៃបានឆ្លើយសារភាពថា រូបខ្លួនពិតជាបានប៉ុនប៉ងចាប់រំលោភប្អូនថ្លៃពិតប្រាកដមែន ។

...

បច្ចុប្បន្នជនសង្ស័យជាបងថ្លៃត្រូវបាននគរបាលឃាត់ ខ្លួនបាន និងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print