លិខិតរបស់លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ផ្ញើទៅអភិបាលខេត្តស្រះកែវ នៃប្រទេសថៃ

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ​៖​ លោក​ អ៊ុំ​ រាត្រី​ សូមជម្រាបជូន លោកអភិបាល ខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ជ្រាបថា យើងខ្ញុំទទួលរួចហើយនូវលិខិតលេខ ០០១៧.២/ ១៧៥ ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ របស់លោក ស្នើសុំកិច្ចសហការដោះស្រាយបញ្ហាលំនៅដ្ឋាន ប្រជាជននៅភូមិសាស្ត្រ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ជាប់គ្នានឹងស្រុក គោកស៊ូង ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។

លោកអភិបាលខេត្ត​បន្ទាយមានជ័យ​ សូមបញ្ជាក់ជូន លោក​អភិបាលខេត្ត​ស្រះកែវ​ ថា បញ្ហាខាងលើនេះគឺជាបញ្ហាពាក់ព័ន្ធនឹងការគ្រប់គ្រងព្រំដែន និងការងារវាស់វែង ខណ្ឌសីមានិងបោះបង្គោលព្រំដែន ដែលជាសមត្ថកិច្ចរបស់គណៈកម្មាធិការព្រំដែន ទូទៅកម្ពុជា-ថៃ(GBC) និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) នៃប្រទេសទាំងពីរ កម្ពុជា-ថៃ ស្របតាមកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការព្រំដែន ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩៩៥ និងអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការវាស់វែង ខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ឆ្នាំ២០០០ (MOU ២០០០)។ ការធ្វើសកម្មភាពដោយឯកតោភាគីណាមួយ ប៉ះពាល់ដល់ប្រជាពលរដ្ឋដែលកំពុង រស់នៅ និងអាស្រ័យផលក្នុងតំបន់នោះ ជាការបំពានដល់ MOU ២០០០, កិច្ចព្រមព្រៀងឈប់បាញ់ រវាងកម្ពុជា និងថៃ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងស្មារតីនៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការ ព្រំដែនទូទៅកម្ពុជា-ថៃ(GBC) នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ព្រមទាំងស្មារតីនៃ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងប្រទេសទាំងពីរ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។

ដោយគោរពយ៉ាងខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការព្រំដែន និង MOU ២០០០ ក៏ដូចជាច្បាប់អន្តរជាតិ ព្រមទាំងការព្រមព្រៀងទាំងឡាយរបស់ប្រទេសទាំងពីរ ទាក់ទងនឹង កិច្ចការព្រំដែន លោក​ អ៊ុំ​ រាត្រី​ សូមស្នើឱ្យ លោកអភិបាលខេត្ត​ស្រះកែវ​ រក្សាស្ថានភាពព្រំដែន និងស្ថានភាពប្រជាជនកំពុងរស់នាពេល បច្ចុប្បន្ន ហើយទុកកិច្ចការងារនេះជូនទៅ GBC និង​ JBC ដែលជា​យន្ត​ការ​មាន​សមត្ថកិច្ច​ក្នុងការដោះស្រាយបញ្ហានេះ។

លោក​ អ៊ុំ​ រាត្រី​ សង្ឃឹមជឿជាក់ថា បញ្ហាខាងលើនេះនឹងមានដំណោះស្រាយល្អ ប្រកបដោយសន្តិ វិធី ឈរលើគោលការណ៍ច្បាប់អន្តរជាតិ នៅក្នុងកិច្ចប្រជុំ GBC និង JBC នាពេលដ៏ខ្លីខាងមុខនេះ។ អាស្រ័យហេតុនេះ សូម អភិបាលខេត្ត ជ្រាប ។ សូម អភិបាលខេត្ត ទទួលយកនូវសេចក្តីគោរពរាប់អានដ៏ជ្រាលជ្រៅអំពីខ្ញុំ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print