ក្រុមហ៊ុន​ទេសចរណ៍​រៀតណាម​ ប្តេជ្ញាបន្ត និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍តាមរយៈការនាំភ្ញៀវទេសចរពីវៀតណាមមកកម្ពុជាបន្ថែម

ចែករំលែក៖

ទីក្រុងហូជីមិញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Pham Hoang Hung តំណាងក្រុមហ៊ុន Vietravel និងទទួលបន្ទុកផ្នែកអភិវឌ្ឍអាជីវកម្ម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីជ្រាបពីសំណូមពរ និងបញ្ហាប្រឈមរបស់ក្រុមហ៊ុនក្នុងប្រតិបត្តិការនាំភ្ញៀវទេសចរវៀតណាម និងអន្តរជាតិមកកម្ពុជា ព្រមទាំងគំនិតផ្តួចផ្តើមថ្មីៗ ក្នុងការជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥​ នៅសណ្ឋាគារ Rex Hotel។

ឆ្លៀតក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កា លោករដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការផ្តល់នូវយុទ្ធសាស្រ្តល្អៗដើម្បីអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាជាមួយរាជរដ្ឋាភិបាលកម្ពុជា តួយ៉ាង លោករដ្ឋមន្ត្រី ក៏បានស្នើឱ្យជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាឱ្យបានកាន់តែទូលំទូលាយ ដើម្បីទាក់ទាញភ្ញៀវវៀតណាម និងភ្ញៀវអន្តរជាតិ ឱ្យចូលមកទស្សនាកម្ពុជាកាន់តែច្រើនបន្ថែមទៀត។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានយកឱកាសនេះបញ្ជាក់ជូនអំពីប្រទេសកម្ពុជា គឺជាគោលដៅទេសចរណ៍អន្តរជាតិប្រកបដោយសុវត្ថិភាព មិត្តភាព ផ្តល់ភាពកក់ក្តៅ និងទាក់ទាញ។ ក្នុងន័យនេះ កម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ឥតប្រែប្រួល គឺថែរក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្រប់ប្រទេសជាមិត្ត ទោះក្នុងកាលៈទេសៈណាក៏ដោយ ដើម្បីធានាដល់ការអភិវឌ្ឍលើគ្រប់វិស័យ ទាំងសេដ្ឋកិច្ច និងសង្គម ជាពិសេសគឺសុខសុវត្ថិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋកម្ពុជា បូករួមទាំងមិត្តវៀតណាម ភ្ញៀវទេសចរវៀតណាម និងភ្ញៀវទេសចរអន្តរជាតិទាំងអស់នៅកម្ពុជា។

ជាមួយគ្នានេះគូភាគី បានឯកភាពសហការរៀបចំដំណើរទស្សនកិច្ចស្វែងយល់សក្តានុពលទេសចរណ៍ (Famtrip) នាពេលខាងមុខ ដើម្បីវិស័យឯកជនកម្ពុជា និងក្រុមហ៊ុន បានជួបពិភាក្សាឈានដល់ការសម្រេចរៀបចំកញ្ចប់ទស្សនកិច្ចរួមគ្នា៕

Vietravel vows to continue and expand cooperation in tourism by bringing more Vietnamese tourists to Cambodia

Ho Chi Minh City: H.E. Mr. HUOT Hak, Minister of Tourism, grants Mr. Pham Hoang Hung, representative of Vietravel and in charge of business development, and his esteemed colleague a courtesy call and discuss work to understand about the company’s requests and challenges in bringing Vietnamese and international tourists to Cambodia, as well as new initiatives to promote tourism between the two countries, at the Rex Hotel.

During the important and fruitful meeting, H.E. Minister highly appreciated and thank for sharing good strategies to develop Cambodia’s tourism sector with the Royal Government of Cambodia. For example, H.E. Minister also proposed to help promote Cambodia’s tourism destinations more widely to attract more Vietnamese and international visitors to visit Cambodia.

At the same time, H.E. Minister took this opportunity to emphasize that Cambodia is an international tourist destination that is safe, friendly, warm and attractive. In this regard, Cambodia remains steadfast in its commitment to maintaining peace, friendship and good cooperation with all friendly countries under all circumstances, to ensure development in all sectors, both economic and social, especially the safety and well-being of Cambodian citizens, as well as Vietnamese friends, Vietnamese tourists and all international tourists in Cambodia.

At the same time, the two sides agreed to jointly organize a tourism potential exploration tour (Famtrip) in the near future for the Cambodian private sector and companies to meet and discuss and decide on a joint tour package.

...

Ho Chi Minh City, September 3, 2025

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print