សមត្ថកិច្ចនគរបាលក្រុងបាវិតឃាត់ខ្លួនជនសង្ស័យម្នាក់ករណី លួចអាគុយត្រាក់ទ័រនិងខ្សែភ្លើង

ចែករំលែក៖

ខេត្តស្វាយរៀង: សមត្ថកិច្ចនគរបាលក្រុងបាវិតបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ករណី លួចអាគុយត្រាក់ទ័រនិងខ្សែភ្លើង។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបានអោយដឹងថាជនសង្ស័យមានឈ្មោះងិន សិលា អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

សមត្ថកិច្ចបញ្ជាក់ទៀតថា កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ បន្ទាប់ពីបានទទួលបណ្ដឹងពីសន្តុសុខ ដែលបានប្ដឹងចោទប្រកាន់ទៅលើជនសង្ស័យមិនស្គាល់អត្តសញ្ញាណថាបានចូលលួចអាគុយត្រាក់ទ័រចំនួន០២ និងខ្សែភ្លើង នៅចំណុចផ្លូវបេតុងក្រោយផ្សារាត្រី២(ផ្សារតាមោក)របស់ក្រុមហ៊ុនកាលពីវេលាម៉ោង២:២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥។

ក្រោយពីទទួលបណ្ដឹង លោកអធិការនគរបាលក្រុងបានបញ្ជារអោយកម្លាំងជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត សហការណ៍ជាមួយកម្លាំងសមត្ថកិច្ចប្រចាំការ២៤ម៉ោង ចុះដល់ទីតាំងកើតហេតុ ធ្វើការស្រាវជ្រាវ និងឃាត់បានជនសង្ស័យចំនួន០១នាក់ដោយធ្វើតេស្តសារធាតុញៀន វិជ្ជមាន(+) រួមទាំងវត្ថុតាងជាក់ស្ដែង រួមមានកូនកាំបិទចំនួន០២ទូឡាវីស០១ដង្កាប់០១
អាគុយ70.VoL.ពរ៌ខ្មៅ០២គ្រាប់នឹងខ្សែភ្លើង១បាច់តូច។

...

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចនគរបាលកសាងសំណុំរឿងបញ្ជួនទៅជំនាញខេត្តចាត់ការបន្តតាមច្បាប់។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print