អាមេរិកប្តូរឈ្មោះ ក្រសួងការពារជាតិ ទៅជា ក្រសួងសង្គ្រាម

ចែករំលែក៖

ប្រធានាធិបតីអាមេរិកបានចុះហត្ថលេខាលើបទបញ្ជារផ្លូវការនៅថ្ងៃទី៥ខែកញ្ញា ប្តូរឈ្មោះក្រសួងការពារជាតិ ទៅជាក្រសួងសង្គ្រាមវិញ កែប្រែឈ្មោះធ្លាប់ប្រើជាប្រវត្តិសាស្ត្រមុនឆ្នាំ១៩៤៩។

បទបញ្ជាប្រតិបត្តិខាងលើ នឹងតម្រូវឱ្យរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth ក្រសួងការពារជាតិអាមេរិក និងមន្ត្រីនៅក្រោមចំណុះក្រសួងការពារជាតិប្ដូរតួនាទីទៅជា រដ្ឋមន្ត្រីសង្រ្គាម ក្រសួងសង្រ្គាម និងអនុរដ្ឋមន្ត្រីសង្រ្គាម។
ចាប់តាំងពីឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីខែមករាមក លោក ត្រាំ បានចេញបទបញ្ជាប្រតិបត្តិមួយចំនួនដើម្បីប្ដូរឈ្មោះស្ថាប័ន និងទីតាំង ក្នុងនោះ លោកបានប្ដូរឈ្មោះឈូងសមុទ្រម៉ិកស៉ិក ទៅជាឈូងសមុទ្រអាមេរិកជាដើម។ ក្រសួងការពារជាតិអាមេរិកក៏ធ្លាប់ប្រើឈ្មោះជាក្រសួងសង្រ្គាមផងដែរអំឡុងសង្រ្គាមលោកលើកទី២៕

...

រូបថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print